ដឹងអត់ថាមិនត្រូវធ្វើអ្វីខ្លះក្នុងកំឡុងថ្ងៃចូលឆ្នាំចិន
Loading...
ថ្ងៃចូលឆ្នាំចិននឹងចូលមកដល់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះហើយ។ តើអ្នកដឹងពីអ្វីដែលអ្នកមិនត្រូវធ្វើក្នុងកំឡុងពិធីនេះដែររឺទេ? អត្ថបទនេះនឹងប្រាប់អ្នកពីសកម្មភាព ៥យ៉ាងដែលអ្នកមិនគួរប្រព្រឹត្តិក្នុងកំឡុងពេលពិធីសែនចូលឆ្នាំចិន៖

១. ព្យាយាមកុំលេបថ្នាំ
មូលហេតុដែលហាមមិនឲ្យលេបថ្នាំនេះ គឺដោយសារតែមានជំនឿថាការលេបថ្នាំនៅថ្ងៃដំបូងនៃពិធីសែនបែបនេះនឹងធ្វើឲ្យមនុស្សម្នាក់នោះកើតជម្ងឺផ្សេងៗសម្រាប់ពេលពេញមួយឆ្នាំ។
២. កុំបោសសំរាមចេញពីផ្ទះ
ការបោសសំរាមជាធម្មតាគឺជារឿងល្អដែលត្រូវធ្វើសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែវាគួរតែជៀសវាងក្នុងកំឡុងពិធីដែលអស្ចារ្យមួយនេះ។ ការបោសសំរាមចេញពីផ្ទះត្រូវបានគេគិតថាវាជាការនាំសំណាងចេញពីផ្ទះ។
៣. ហាមញ៉ាំបបរសម្រាប់អាហារពេលព្រឹក
វាមិនជារឿងល្អនោះទេដែលត្រូវបរិភោគបបរ និងសាច់ក្នុងអាហារពេលព្រឹករបស់អ្នក។ មូលហេតុគឺដោយសារតែការគិតថា មនុស្សដែលហូបបបរសម្រាប់អាហារពេលព្រឹកនោះភាគច្រើនមានជីវភាពខ្សត់ខ្សោយ បែបនេះហើយបានជាប្រជាជនចិនមិនចង់ចាប់ផ្ដើមឆ្នាំថ្មីជាមួយភាពក្រីក្រនោះទេ។
៤. ហាមបោកខោអាវ និងកក់សក់
ការបោកខោអាវត្រូវបានហាមប្រាមជាពិសេសសម្រាប់ថ្ងៃទី១និងទី២នៃពីធីសែនចូលឆ្នាំចិនដោយសារតែថ្ងៃទាំងនេះគឺជាថ្ងៃកំណើតនៃព្រះ Shuishenដែលជាព្រះគង្គា។ ចំណែកឯការហាមប្រាមមិនឲ្យកក់សក់នោះគឺដោយសារតែពាក្យ សក់ ក្នុងភាសាចិនមានសំនៀងដូចទៅនឹងឃ្លាមួយដែលមានន័យថា កើនទ្រព្យសម្បត្តិ បែបនេះហើយការកក់សក់ត្រូវបានគេគិតថាជាការបោសចេញនូវទ្រព្យឬលុយកាក់ឲ្យទៅឆ្ងាយ។
៥. ជៀសវាងការងារដេរប៉ាក់
ក្នុងការងារដេរប៉ាក់នឹងទាមទារឲ្យមានការកាត់ដោយប្រើប្រាស់កន្រ្តៃ រឺក៏កាំបិតដោយវាមិនមែនជារឿងល្អដែលត្រូវធ្វើសម្រាប់ពិធីបុណ្យចូលឆ្នាំចិននោះទេ។ ការធ្វើបែបនេះត្រូវគេមានជំនឿថា វានឹងធ្វើឲ្យមានការខាតបង់ទ្រព្យសម្បត្តិ។
ប្រភព៖ Chinahighlights
អត្ថបទ៖ ប៉ោ គឹមហុក