ព័ត៌មានថ្មីបំផុត

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា 2017

Loading...

​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា គឺជាព្រឹត្តិការណ៍បែបជប៉ុនដែលមានទស្សនីយភាព​ជាច្រើន ទាក់ទងពីវប្បធម៍ដ៏ប្រពៃ របស់ប្រជាជាតិ ជប៉ុន។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុ​ជា​ជា​-​ជប៉ុន (CJCC) ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ដល់​ថ្ងៃអាទិត្យ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​។​

 សិស្ស និស្សិត សាធារណ​ជន​ ដែល​ចូលរួម​ក្នុង​មហោស្រព​នេះ នឹង​ទទួល​បាន​នូ​វ​បទពិសោធន៍​ល្អៗ​ជាច្រើន ពី​វប្បធម៌​ដ៏​ផូរផង់ ​នៃ​ប្រជាជាតិ​ទាំងពីរ ជាមួយ​នឹង​ការ​សម្ដែង​សិល្បៈ​បុរាណ សម័យ ការ​ប្រគំ​តន្ត្រី ការ​ប្រកួត​សំលៀក​បំពាក់​ Yukata ការ​រាំ​របាំ​ប្រពៃណី​ និង​ស​ម័​យ រួមជា​មួយ​នឹង​ការ​សម្តែង​ក្បាច់គុន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏មានដែរនូវ ការ​ចម្អិន​ម្ហូប​ខ្មែ​រ​និង​ជប៉ុន រួមជាមួយនឹង​សិក្ខាសាលា​ចែក​រំលែក​ចំ​ណេះ​ដឹង​ព្រម​ទាំង​សកម្មភាព​សប្បាយ​ជាច្រើន​ទៀត​ផងដែរ​។​



*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់ Blog យើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។

*Disclaimer: We don’t own the content. Our purpose is purely to help spread the information.
 
ប្រែសម្រួលដោយ ៖ អ៊ឹង ឈួន
ប្រភព ៖ kizunafestival

No comments