ព័ត៌មានថ្មីបំផុត

ធ្វើ​​យ៉ាង​​ម៉េច​​ឲ្យ​​សក់​​ក្រអូប​​ជាប់​​ជា​និច្ច​?​

Loading...
បញ្ហាសក់ជ្រុះ កើតអង្គែ សក់មានក្លិនមិនល្អ សុទ្ធតែកើតមានទៅលើមនុស្សទូទៅគ្រប់វ័យ។ បញ្ហាសក់មានក្លិនមិនល្អភាគច្រើនកើតទៅលើស្បែកក្បាលដែលមានប្រេងច្រើន ខ្លះទៀតអាចបណ្ដាលមកពី បរិស្ថាននៅជុំវិញ អ័រម៉ូននៅក្នុងខ្លួនមានបញ្ហា ជម្ងឺស្រ្ដេស សុទ្ធតែអាចឲ្យសក់របស់អ្នកមានក្លិនមិនល្អ។ ដើម្បីបំបាត់បញ្ហាទាំងនេះអ្នកគួរតែអនុវត្ដតាមវិធីខាងក្រោមដែលមានប្រសិទ្ធភាពខ្ពស់។

១. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោមជួយឲ្យផលិតផលដែលអ្នកប្រើកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន ហើយជួយកម្ចាត់ជាតិប្រេងនៅស្បែកក្បាលអ្នកបានយ៉ាងល្អនិងជួយឲ្យស្បែកក្បាលអ្នកមានសុខភាពល្អថែមទៀតផង។

វិធីប្រើ៖  គ្រាន់តែយកទឹកខ្មេះផ្លែប៉ោមលាយជាមួយទឹកធម្មតារួចកូរចួលគ្នាឲ្យសព្វបន្ទាប់មកយកលាបនៅលើស្បែកក្បាលរបស់និងសក់ក្នុងបរិមាណតិចតួច។ ផ្អាប់ទុករយៈពេល៥នាទីបន្ទាប់មកលាងទឹកចេញដោយទឹកស្អាតជាការស្រេច។

២. សូដា

សូដាមានអត្ថប្រយោជន៍ជាច្រើនមិនថាការងារក្នុងផ្ទះបាយឬក៏សម្រស់នោះទេ។ សូដាមានមុខងារជួយប្រឆាំងនឹងក្លិនអាក្រក់ហើយកម្ចាត់ជាតិប្រេងនៅលើស្បែកក្បាលបានយ៉ាងប្រពៃ។

វិធីប្រើ
៖ លាយសូដាជាមួយទឹកធម្មតាក្នុងបរិមាណមួយភាគបី បន្ទាប់មកយកល្បាយនោះមកលាបនៅសក់ របស់អ្នកដែលសើមស្រាប់។ បន្ទាប់មកផ្អាប់ទុកមិនលើសពី៥នាទី រួបហើយលាងទឹកចេញ អនុវត្ដន៍បែបនេះម្ដងក្នុងមួយសប្ដាហ៍អ្នកនិងទទួលបានលទ្ធផលជាទីគាប់ចិត្ដ។

៣. ទឹកក្រូចឆ្មា
ទឺកក្រូចឆ្មាមិនត្រឹមតែផ្ដល់គុណតម្លៃដល់សក់មានកិ្លនក្រអូប ភ្លឺរលើបរលោងប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់ស្បែកក្បាលផងដែរ។​

វីធីប្រើ៖ យកទឹកធម្មតាចំនួន១ពែងលាយបញ្ចូលគ្នាជាមួយទឹកក្រូចឆ្មាចំនួន២ផ្លែ ។ បន្ទាប់មកលាបនៅលើសក់របស់អ្នកដែលទើបនិងកក់សក់រួច ផ្អាបទុកប្រមាណ២ទៅ៣នាទីរួចលាងទឹកចេញ។ អនុវត្ដន៍បែបនេះពី១ទៅ២ដងក្នុងមួយសប្ដាហ៍អ្នកនិងទទួលបានផល។

៤.​ ទឹកប៉េងប៉ោះ
ប៉េងប៉ោះជួយកម្ចាត់ក្លិនមិនល្អនៅស្បែកក្បាលរបស់អ្នកបាន និងជួយឲ្យសក់មានភាពចែងចាំង។

វិធីប្រើ​៖  យកទឹកប៉េងប៉ោះដែលកៀបស្រស់ៗមកលាបនៅលើសក់ដែលសើម រួចផ្អាប់ទុកពី ១០ទៅ ១៥នាទី​ បន្ទាប់មកលាងទឹកចេញឲ្យស្អាតជាការស្រេច អនុវត្ដន៍បែបនេះ ១ឬ២ដងក្នុងមួយសប្ដាហ៍៕


ប្រែសម្រួលដោយ ធានី
ប្រភព Healthdigezt