ព័ត៌មានថ្មីបំផុត

វិធី​សាស្រ្ត​ទប់​ទល់​មនុស្ស​ដែល​មិន​ចុះ​សំរុង​នឹង​ខ្លួន​

Loading...

គ្មាន​អ្វីពិ​បាក​ដូច​ប្រឈម​នឹង​មនុស្ស​ដែល​យើង​គិត​ថា កាច​ ឆាប់​មួរម៉ៅ​ ​និង​ខ្វែង​គំនិត​គ្នា​ ហើយ​ពិបាក​ចុះ​សំរុង​ជាមួយ។​ ការ​ដែល​ជួប​ជាមួយ​មនុស្ស​ប្រភេទនេះ​មិន​ត្រឹម​តែ​ធ្វើ​អោយ​អារម្មណ៍មិន​ល្អ​ទេ តែក៏អាច​បង្កើត​ជា​កំហឹង​ ហើយជួន​កាល​ជះឥទ្ធិពល​ទៅ​លើ​អ្នក​ដទៃ​ផង​ដែរ​។ យ៉ាង​ណា​មិញ ចំណុច​ទាំង​នេះ​អាច​ជួយ​សំរួល​ដល់​បញ្ហា​នេះ បាន​៖
photo credit: Crossmap 
១. ធ្វើ​ចិត្ត​អោយ​ត្រជាក់
ចាប់​ផ្តើ​ម​រៀន​ធ្វើ​លំហាត់​ដង្ហើម ឬ​សមាធិ ដែល​ជា​វិធីក្នុង​ការ​រក្សា​ភាព​ស្ងប់​ស្ងាត់​នៅ​ក្នុងចិត្ត​ ហើយ​ធ្វើ​អោយ​អារម្មណ៍នឹង​នរ​មិន​ងាយ​នឹង​ប្រែប្រួល​ដោយ​កត្តា​ផ្សេងៗ។ បើ​អ្នក​សាំុ​នឹង​សមាធិ​នេះ កំរិត​​ទទួល​ឥទ្ធិពល​ពី​អ្នក​ក្រៅនឹង​កាត់​បន្ថយ។

២. ត្រូវ​ចេះកំណត់​ព្រំ​ដែន​របស់​ខ្លួន​
ត្រូវ​គិត​ពីខ្លួន​ឯង​ជា​មុន​ ថា​តើ​អាច​ទ្រាំទ្រ​ដល់​កំរិតណា ទទូល​យក​បាន​ប៉ុណ្ណា ដែល​វា​ជា​ការ​កំណត់​ដែល​យើង​ប្រាប់​ខ្លួន​ថា ពេល​ណា​គួរ​ដើរចេញ ពំុ​នោះទេ​យើង​អាច​នឹង​ធ្វើ​រឿង​ខុស​ឆ្គង។​

៣. កំុ​ខ្វល់​ពីគេ​
កំុ​គិត​ថា​ខ្លួន​អាច​ផ្លាស់​ប្តូរ​ចរិត​អ្នក​ដទៃ​ហើយ​ប្រកែក​យក​ឈ្នះ​អ្នក​ទាំង​នោះ​ វា​មិន​ផ្តល់​អ្វី​មក​វិញ​ក្រៅ​ពីធ្វើឲ្យគេ​ស្អប់​ទេ។ មិន​ថា​គេ​ជា​នរណា​ទេបើ​បង្ហាញចរិត​បែប​នោះ​ដាក់​យើង ត្រូវ​ចេះ​តបវិញ​តាម​វិធី ការទូត​។​

៤. មើល​ពី​ប្រយោជន៍​
ត្រូវ​រំលឹក​ខ្លួន​ឯង​ពី​មូល​ហេតុ​ដែល​ខ្លួន​ត្រូវ​មក​ប្រឈម​មុខ​ជាមួយ​មនុស្ស​ប្រភេទនេះ​ ជួន​កាល​គេ​ពិបាក​មែន​ ប៉ុន្តែ​គេ​អាច​នឹង​មាន​ប្រយោជន៍ជា​ធំ​សំរាប់​យើង​ ដូច្នេះ​បង្វែរ​អារម្មណ៍មក​គិត​រឿង​ល្អ​សំរាប់​ខ្លួន​ អាច​នឹង​ជួយ​រំងាប់​ចិត្ត​ខឹង​បាន។

៥​. គិតពី​សំដីរបស់​ខ្លួន​ឯង

ប្រើពាក្យ​ពេចន៍​ល្អ​សមរម្យ​តប​ទៅគេវិញ​ ដែល​វា​អាច​នឹង​ធ្វើ​អោយ​គេ​នោះ រអៀស​ខ្លួន​ទៅ​វិញ​ ព្រោះ​មនុស្ស​បែប​នោះ ចាំតែ​អោយ​យើង​ច្រឡោត​ដាក់​វិញ​ ហើយ​ចាប់​កំហុស​យើង​តែ​ប៉ុណ្ណោះ​ទេ។​

៦. និយាយ​ដោយ​ប្រើ​អំណាច​
កំុ​ធ្វើ​ដូច​ជា​ខ្លាច​គេ ហើយ​និយាយ​ថ្នម​ៗ ត្រូវ​បង្ហាញ​ពី​សមត្ថភាពរបស់ខ្លួន​ ហើយអោយ​គេ​ដឹង​ថា​អ្នក​ដែល​គេ​និយាយ​ជាមួយនេះ​មិន​មែន​ជា​មនុស្ស​ងាយ​នឹង​ធ្វើ​បាប​នោះ ទេ ។​

អត្ថបទដោយ​៖ ហ៊ុន កែវលីដែត




No comments