កាយវិការ៦យ៉ាងដែលបុគ្គលជោគជ័យតែងតែធ្វើ
Loading...
កាយវិការមានសារៈសំខាន់ណាស់ក្នុងការបង្ហាញគំនិតរបស់អ្នកនិយាយ ឬ ជាពិសេសផ្តល់នូវសារដ៏សំខាន់ដល់មហាជនទូទៅដែលបានឃើញបានស្គាល់អ្នក។ នៅក្នុងចំណោមកាយវិការដ៏ច្រើនដែលមនុស្សនិយមធ្វើ មានកាយវិការមួយចំនួនដែលមានតែអ្នកជោគជ័យទេដែលនិយមធ្វើ និង ធ្វើវាឲ្យទៅជាទម្លាប់សម្រាប់ពួកគេ៖

1. អង្គុយឲ្យត្រង់ខ្លួន
នៅពេលដែលអ្នកអង្គុយបែបនេះ វាបង្ហាញថាអ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង និងមានថាមពល។
2. ធ្វើកាយវិការឲ្យបានត្រឹមត្រូវ
នៅពេលដែលអ្នកព្យាយាមធ្វើកាយវិការច្រើនពេកពេលដែលអ្នកកំពុងនិយាយ វាអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៌ថាអ្នកព្យាយាមលាក់បាំងនូវអ្វីដែលអ្នកកំពុងនិយាយ និង កំពុងតែនិយាយកុហក។ ផ្ទុយមកវិញ លោកអ្នកគ្រាន់តែដាក់ដៃចុះធម្មតាដែលដៃទាំងសងខាងមិនកំរើក ច្រងេងច្រង៉ាងនោះជាការមួយប្រសើរណាស់។
3. ចៀសវាងឈរអោបដៃ
ការឈរអោបដៃបង្ហាញនូវគំនិតបដិសេដ ឬ អវិជ្ជមានទៅលើអ្វីដែលដៃគូសន្ទនាកំពុងនិយាយ បើទោះបីជាអ្នកញញឹមទៅកាន់ពួកគេ។ កាយវិការបែបនេះគួរតែចៀសវាង បើអ្នកចង់មើលទៅជាមនុស្សដែលឆ្លាត និង ជោគជ័យ។
4. ឈប់ប៉ះសក់របស់អ្នក
មិនថាបុរស ឬ ស្រ្តី ដែលមានទម្លាប់ចូលចិត្តលេងសក់របស់ខ្លួនឯង គួរឈប់ធ្វើបែបនេះតទៅទៀតទៅ ពីព្រោះកាយវិការនេះគឺធ្វើឲ្យអ្នកមើលទៅជាមនុស្សដែលខ្វះការយកចិត្តទុកដាក់។
5. ញញឹម
អ្នកគួរតែញញឹមឲ្យបានច្រើនមិនថាដៃគូសន្ទនារបស់អ្នកបង្ហាញនូវគំនិតដែលអ្នកមិនយល់ស្រប ឬ ក្នុងពេលដែលអ្នកជួបជាមួយអ្នកផងទាំងឡាយ។ ការធ្វើបែបនេះគឺនឹងនាំឲ្យយើងមើលទៅជាមនុស្សវិជ្ជមាន និង ឆ្លាត។
6. ការប្រទាក់ភ្នែក
លោកអ្នកមិនគួរខំប្រឹងសំលឹងភ្នែកអ្នកដទៃពេលកំពុងនិយាយខាំ្លងពេកនោះទេ វានឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាអ្នកព្យាយាមចាប់កំហុសរបស់គេ ដូច្នេះដើម្បីចៀសវាងនូវអារម្មណ៍មិនល្អទាំងអស់គ្នា លោកអ្នកគួរតែសំលឹងភ្នែកអ្នកដទៃពេលកំពុងនិយាយបែបធម្មជាតិ ដោយមើលទៅមិនប្រឹងហួសហេតុឡើយ។
រៀបរៀង៖ ជិន ស្រីលាភ
ប្រភព BrightSide

No comments