ព័ត៌មានថ្មីបំផុត

វិធី​​​ទាំង​​​៦​​​ជួយ​ឲ្យ​​​​​គេង​​​លក់​​​ស្រួល​​​

Loading...
អ្នក​គ្រប់​គ្នា​ពិត​ជាដឹងថាការគេងគ្រប់គ្រាន់គឺពិតជាសំខាន់សំរាប់រាងកាយ​ សុខភាព​ និងអារម្មណ៍ដោយជាទូទៅមនុស្សយេីងត្រូវការគេងយ៉ាងហោចណាស់អោយបាន៨ម៉ោងក្នុងមួយយប់ប៉ុនតែការគេងមិនលក់​គឺពិតជាឧបសគ្គដ៏ធំដែលធ្វេីអោយអ្នកគេងមិនបានគ្រប់គ្រាន់ហេីយមនុស្សមួយចំនួន​ធំតែងតែជួបបញ្ហានេះ ខាងក្រោមនេះគឺជាវិធីដែលអាចជួយអោយអ្នកគេងបានស្កប់ស្កល់ជារៀងរាល់យប់។

១.​ យ៉ាងយូរត្រឹមម៉ោង១០កន្លះត្រូវចូលគេង 
អាចនិយាយបានថាអំឡុងម៉ោងនេះគឺជាពេលវេលាដែលមនុស្សទូទៅចាប់ផ្តេីមស្ងាបហេីយមានអារម្មណ៍ងងុយ ប៉ុន្តែបេីហួសម៉ោងនេះ អ្នកបែរជាមានអារម្មណ៍ថាមិនងងុយគេង ដែលក្នុងភាសារអង់គ្លេសគេប្រេីពាក្យថា​ Second Wind​ ហេីយវានិងធ្វេីអោយអ្នកស្វាងរហូតដល់ពេលវេលាជាក់លាក់ណាមួយផ្សេងទៀត។ 

២.​ បរិយាកាសក្នុងបន្ទប់ 
គួរណាស់រក្សាបរិយាកាសក្នុងបន្ទប់របស់អ្នកអោយត្រជាក់ល្មម តាមតែអ្នកចង់បាន ដាច​ខាត​ជៀស​វាង​ភាព​ក្តៅ​ស្អុះ​ស្អាប់ ហេីយគប្បីរក្សាពន្លីក្នុងបន្ទប់របស់លោកអ្នកត្រឹម២០ភាគរយនិងការពារាល់សម្លេង​រំខាន​នានា។អ្នកក៏អាចប្រេីប្រាស់ប្រដាប់ជំនួយដែលមានដូចជាក្រណាត់បាំងភ្នែកនិងប្រដាប់​ការពារ​សម្លេងសម្រាប់ដាក់ក្នុងត្រចៀកបានផងដែរ។ 

៣. ចៀសវាងនូវភេសជ្ជៈមួយចំនួន 
អំឡុងពេល៣០នាទីមុនចូលគេងដាច់ខាត ហាមទទួលទានសារជាតិកាហ្វេអ៊ីន ពីព្រោះវាអាចជាការរំខានសម្រាប់ការគេងរបស់លោកអ្នក។ លោកអ្នកអាចជំនួសដោយការទទួលទានទឹកដោះ​គោ​ឆៅ​ហេីយ​លាយជាមួយទឹកឃ្មុំបន្តិច វានឹងឆាប់ធ្វេីអោយអ្នកឆាប់មានអារម្មណ៍ងងុយគេងផងដែរ។បេីសិនជាអាច គួរកុំទទួលទានជាតិស្ករមុនចូលគេងរឹតតែល្អ។ 

៤. ការធ្វេីលំហាត់ប្រាណ 
ជាការពិតណាស់ការធ្វេីលំហាត់ប្រាណពី៣០ទៅ៦០នាទីជារៀងរាល់ល្ងាច អាចជួយអោយលោកអ្នកមានអារម្មណ៍ថាអស់កំលាំងនិងបន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច អ្នកនិងចាប់ផ្តេីមមានអារម្មណ៍​ថាទន់ភ្នែកជាមិនខាន​ ការធ្វេីបែបនេះអាចជួយអោយអ្នកគេងលក់បានស្កប់ស្កល់ល្អផងដែរ។ 

៥. ចៀសវាងការញាំអាហារ៣ម៉ោងមុនចូលគេង
យ៉ាងហោចណាស់ក៏៣ម៉ោងដែរដែលអ្នកពុំត្រូវញាំអាហារមុនពេលចូលគេង ព្រោះថាការញាំអាហារនៅចន្លោះម៉ោងនេះអាចធ្វេីអោយក្រពះរបស់អ្នកនៅដំណេីរការកិនរំលាយអាហារទាំងនោះហេីយវាអាចប្រែក្លាយជាការរំខានដល់ការគេងរបស់អ្នកបានផងដែរ។ 

៦. ចៀសវាងពន្លឺភ្លឺខ្លាំង 
ពន្លឺទាំងនេះគឺរាប់បញ្ចូលទាំង​ បន្លឺអំពូលភ្លេីងក្នុងបន្ទប់​ ទូរទស្សន៍​ កុំព្យូទ័រ​ និង​ សូម្បីតែពន្លឺចេញ​ពី​អេក្រង់​ទូរស័ព្ទក៏ដោយ។​ យ៉ាងហោចណាស់អ្នកត្រូវរក្សាគម្លាតជាមធ្យមគឺ១ម៉ោងចន្លោះពីការប្រេីប្រាស់​របស់ទាំងនេះ ទៅពេលដែលអ្នកចូលគេងដេីម្បីអាចអោយអ្នកគេងបានយ៉ាងស្កប់ស្កល់និងងាយស្រួល។

*សូមរក្សាទម្លាប់បែបនេះជារៀងរាល់ថ្ងៃ ធានាថាអ្នកនឹងអាចគេងលក់បានយ៉ាងស្កប់ស្កល់ជារៀងរាល់យប់ដោយមិនមានការរំខានជាមិនខាន។ 

អត្ថបទដោយ​ ៖​ រស្មី

No comments