ព័ត៌មានថ្មីបំផុត

ចង់​​​គេច​​​​ម៉ោង​​រៀន​​ដោយ​​​មិន​​​មាន​​​បញ្ហា​​​មែន​​​ទេ​?​​​

Loading...
ការ​រក​លេស​នេះ ​លេស​នោះ​ដើម្បី​គេច​ពី​ម៉ោងសិ​ក្សា​ដែល​គួរ​ឲ្យ​ធុញទ្រាន់​បំផុត​នោះ ​អាច​ធ្វើ​ទៅ​បា​ន​នៅ​​ពេល​​ដែល​អ្នក​ដឹង​ច្បាស់​ពី​វិធី​ដើម្បី​ធ្វើ​វា​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ពី​របៀប​ធ្វើ​យ៉ាង​ណា​ ​ឲ្យ​ចៀស​ផុត​​ពី​​បញ្ហា​នា​នា​។ ដើម្បី​សុវត្ថិ​ភាព​ អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ពីវិធី​ទាំង​នេះ​​៖
១. ​អ្នកត្រូវតែដឹងឲ្យច្បាស់ពីច្បាប់វត្តមានរបស់សាលា
មុននឹងសម្រេចចិត្តថាឈប់ម៉ោងសិក្សាណាមួយ អ្នកត្រូវតែដឹងឲ្យច្បាស់ពីការអនុញាត្តិឈប់សម្រាករបស់សាលា ឬគ្រូនីមួយៗសិន។ ព្រោះថាសាលាខ្លះ ឬគ្រូមួយចំនួនមានភាពតឹងរឹងបំផុតចំពោះបញ្ហាមួយនេះ។ ការឈប់លើសចំនួនដែលបានកំណត់អាចបណ្ដាលឲ្យអ្នកធ្លាក់បាន។

២. ត្រូវតែជ្រើសរើសម៉ោងឈប់ឲ្យបានត្រឹមត្រូវ
អ្នកត្រូវតែឆ្លាតក្នុងការឈប់ ថាម៉ោងណាដែលមិនអាចប៉ះពាល់ដល់អ្នក។ អ្នកត្រូវតែកត់សម្គាល់ថាគ្រូណាដែលមានភាពធូររលុងហើយមិនសូវកត់វត្តមានជាទៀងទាត់នោះ។ ប៉ុន្តែអ្នកមិនគួរឈប់ញឹកញាប់ពេកនោះទេ។

៣. ការរកលេសផ្សេងៗ
អ្នកអាចសុំការអនុញាត្តិពីគ្រូដើម្បីចេញមុនម៉ោងបានដោយរកលេសផ្សេងៗជាហេតុផល។​ ការរកលេសមកកុហកនេះ អ្នកត្រូវតែឆ្លាតថាត្រូវធ្វើយ៉ាងម៉េចខ្លះ។ អ្នកអាចកុហកថា មានការបន្ទាន់នៅផ្ទះ ភ្លេចរបស់សំខាន់នៅកន្លែងណាមួយ ឬក៏មានបញ្ហាសុខភាព ដូចជាចុកពោះ ឬឈឺក្បាលខ្លាំងជាដើម។ ប៉ុន្តែអ្នកមិនត្រូវសើចសប្បាយធ្វើធម្មតា ហើយកុហកថាឈឺនោះទេ។ អ្នកត្រូវតែអង្គុយស្រងូតស្រងាត់ មិនមាត់មិនកម្នាក់ឯងដោយធ្វើយ៉ាងណាឲ្យគ្រូរបស់អ្នកជឿជាក់។
អត្ថបទដោយ៖ ប៉ោ គឹមហុក
 ប្រភព៖ WikiHow

No comments