ព័ត៌មានថ្មីបំផុត

ពី​ស្អប់​ទៅ​ជា​ស្រលាញ់​ ធ្វើ​ម៉េច​ទៅ?​

Loading...
មនុស្សយើងរាល់គ្នា កើតមកលើផែនដីនេះ ច្បាស់ណាស់គឺតែងតែមានមនុស្សដែលខ្លួនឯងស្រលាញ់ និងស្អប់។ ការពិតទៅ ការស្អប់នរណាម្នាក់វាមិនបានផ្តល់វិជ្ជមានណាមួយដល់ជីវិតយើងនោះទេ ពោលគឺវាកាន់តែធ្វើអោយយើងមានភាពស្មុគស្មាញនៅក្នុងចិត្ត ព្រមទាំងខាតបង់មិត្ត និងអ្នកនៅជុំវិញខ្លួនអស់មួយកម្រិតផងដែរ។
សូមចំនាយពេលអាននូវវិធីមួយដែលជួយអោយអ្នកស្រលាញ់មនុស្សដែលអ្នកស្អប់ ឬពិបាកស្រលាញ់​:
១. សម្លឹងមើលទៅអតីតកាលល្អៗ
ជាក់ស្តែង ការសម្លឹងទៅមើលអតីតនៃការឈឺចាប់រវាងអ្នកនិងគេ គឺមិនបានផ្តល់ផលចំណេញ ដល់ទំនាក់ទំនងនោះឡើយ ពីព្រោះថាវាកាន់តែធ្វើអោយអ្នកតឹងទ្រូងលើសដើម។ ដូចនេះ គួរតែចំនាយពេលគិត ឬ​សរសេរចុះនូវអតីតកាលដែលសប្បាយរីករាយ និងល្អៗអោយបានច្រើន ដើម្បីធ្វើអ្នកអាចនឹកចាប់ពីអនុស្សាវរីយ៍ល្អៗ​ជាជាងរឿងរ៉ាវជូរចត់។

២. ជួយគេអោយបានច្រើន
ការដែលយើងឈ្លោះគ្នា​ ហើយគេចពីគ្នានោះ វាមិនមែនជាអ្វីដែលអ្នកគួរតែធ្វើនោះ ព្រោះវាអាចធ្វើអោយបាត់បង់មិត្តភាព និងអ្នកជាទីស្រលាញ់។ ប៉ុន្តែអ្វីដែល អ្នកគួរធ្វើនោះគឺ ខិតទៅជិតមនុស្សម្នាក់នោះ ហើយជួយគេអោយបានច្រើន ដោយក្នុងនោះអ្នកអាចជួយយកអាសារគេតាមរបៀបណាក៏បាន។ ការជួយមនុស្សដែលអ្នកពិបាកស្រលាញ់អាចធ្វើអោយអ្នកកាត់បន្ថយការស្អប់ ព្រមទាំងធ្វើអោយភាគីម្ខាងទៀតអាចទន់ចិត្តដោយឯកឯង។

៣. បង្ហាញសេចក្តីស្រលាញ់តាមរយៈការអោប
មិនថាអ្នកស្អប់នរណាម្នាក់ ឬឈ្លោះគ្នាជាមួយនរណាម្នាក់ខ្លាំងកម្រិតណានោះទេ ការផ្តល់សេចក្តីស្រលាញ់តាមរយៈការអោប អាចជួយអោយសេចក្តីស្រលាញ់កើតមានឡើងវិញដោយងាយស្រួល។ ពេលខ្លះ យើងមិនចាំបាច់ត្រូវនិយាយអ្វីច្រើននៅពេលដែលយើងជួបគេនោះទេ ព្រោះអាចធ្វើអ្នកកាន់តែខុស​ ដូចពាក្យចាស់ពោលថា និយាយច្រើនខុសច្រើននោះឯង។ ដូចនេះ អ្វីដែលអ្នកគួរតែធ្វើនោះគឺចូលទៅចិត្តមនុស្សដែលអ្នកមានអារម្មណ៍ថាស្អប់អោយបានច្រើន ហើយអោបគេអោយបានច្រើន នោះអ្នកនឹងបានមិត្តភាព និងទំនាក់ទំនងនោះមកវិញ។

អត្ថបទដោយ៖ ព្រឿន បញ្ញារី

No comments