បញ្ឈប់ទម្លាប់គិតច្រើនជាមួយវិធីទាំងនេះ
Loading...
ការរស់នៅប្រចាំថ្ងៃតែងតែមានបញ្ហាមិនចេះចប់នោះទេ ប៉ុន្តែពេលខ្លះដោយសារតែយើងអាចយកភាពរីករាយរបស់យើងមកលុបបំបាត់ភាពទុក្ខព្រួយផ្សេងៗធ្វើអោយការរស់នៅ មានន័យជាងមុន។ យ៉ាងណាក្តី មានអ្នកមួយចំនួនដែលគាត់ប្រកាន់ខ្ជាប់ទំលាប់គិតច្រើនហួសហេតុរបស់គាត់ដែលធ្វើអោយភាពទុក្ខព្រួយរបស់គាត់មិនអាចទៅណាឆ្ងាយដែលធ្វើអោយវាបង្កជាជំងឹផ្លូវចិត្តផ្សេងៗ៖
![]() |
| photo credit: Drwarlecki |
កំុដាក់កំហិតខ្លួនឯងពេក កំុគិតថាបញ្ហានេះគ្មាននរណាអាចដោះស្រាយបាន ហើយយកទុក្ខដាក់ខ្លួន។ អ្វីក៏អាចដោះ ស្រាយបានដែរ សំខាន់វាត្រូវការពេល បើយើងគិតវាអោយស្រួលនោះ វានឹងទៅងាយទៅតាមហ្នឹងដែរ។
២. ធ្វើការសំរេចចិត្តអោយលះៗ
កំុនៅ គ្រាំជាមួយការសំរេចចិត្តមួយ ត្រូវធ្វើចិត្តអោយធូរហើយសំរេចក្នុងរយៈពេលខ្លី ព្រោះការពន្យារអោយនៅ យូរ វាមិនខុសគ្នាប៉ុន្មានទេ។ ពេលសំរេចចិត្តហើយ ត្រូវធ្វើវាជាសកម្មភាព កំុទុកយូរហើយដេកខ្វល់ខ្វាយ ព្រោះវាធ្វើអោយស្មុគចិត្តទៅវិញទេ។
៣. កំុចង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង
មនុស្សយើងធ្វើអ្វី ត្រូវមានកំណត់ កំុចង់ធ្វើអ្វីដែលហួសពីការដែលអាចធ្វើបាន ព្រោះថាលើលោកនេះ មានរបស់ខ្លះ ចង់អាចគ្រប់គ្រងបាន ខ្លះមិនបានទេដូចជា អារម្មណ៍និងផ្នត់គំនិតរបស់ជាដើម មិនមែនយើងចង់បាន ១០ អាចសំរេចទាំង១០នោះទេ។
៤. គ្រប់គ្រងអារម្មណ៍
នៅពេលដែលខ្លួនគិតថាហត់ គិតអ្វីលែងចេញ គួរណាតែឈប់បង្ខំខ្លួនឯង ហើយគួរតែសំរាក។ បើគិតពេលនេះមិនចេញ ទុកពេលក្រោយគិតទៀត កំុយករឿងតែមួយមកដេកគិតច្រំដែលៗ។
៥. គិតពីស្ថានភាពបច្ចុប្បន្ន
រំលឹកខ្លួនឯងពីជីវិតនាពេលបច្ចុប្បន្នថាខ្លួនត្រូវការអ្វី ចង់បានអ្វី ព្រោះអនាគតនឹងបន្តពីពេលបច្ចុប្បន្នដែលខ្លួនសាងនោះហើយ។ ធ្វើអ្វីម្តងមួយអោយម៉ត់ចត់កំុប្រញាប់ប្រញាល់ពេល កំុគិតវែងឆ្ងាយពេកដែលអាចបង្កភាពស្មុគស្មាញក្នុងចិត្ត។
៦. ចំណាយពេលជាមួយមនុស្សដែលធ្វើអោយយើងសប្បាយ
បើដឹងថាខ្លួនជាមនុស្សគិតច្រើន កំុចំណាយពេលច្រើនពេកជាមួយមនុស្សដែលយើងគិតថាធ្វើអោយយើងគិតកាន់តែច្រើនថែមទៀត។ ធ្វើចិត្តអោយសប្បាយៗ ត្រូវគិតថាបើយើងមិនចំណាយពេលដែលខ្លួនមានពេលនេះទេ ធ្វើម៉េចទើបដឹងថាពេលណាដែលយើងមានភាពរីករាយទៀតបានទៅ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត





No comments