ទម្លាប់គួរចៀសវាងពេលសន្ទនាជាមួយអ្នកដទៃ
Loading...
ក្នុងការសន្ទនាគ្មាននរណាម្នាក់ដែលមិនធ្លាប់មានកំហុសនោះទេ មិនថាតិចឬច្រើន។ ប៉ុន្តែការសន្ទនានេះ សំខាន់ណាស់ព្រោះវាអាចអោយមនុស្សម្នាក់ទៀតស្វែងយល់ពី បុគ្គលិកលក្ខណៈរបស់យើង និងចំណងមិត្តភាពផ្សេងៗដូច្នេះគួរយកចិត្តទុកដាក់លើចំណុចមួយចំនួនដែលគួរតែចៀសវាង៖
![]() |
| Photo credit: Wikihow |
១. រៀនស្តាប់អ្វី ដែលគេនិយាយ
មនុស្សមួយចំនួនពេលសន្ទនាចាំតែដល់វេនខ្លួននិយាយ ប៉ុន្តែមិនស្តាប់អ្វីដែលគេនិយាយនោះទេ។ ពេលនិយាយគ្នា ការផ្ទៀងស្តាប់ពីអ្វី ដែលដៃគូម្នាក់ទៀតនិយាយ ព្រោះទាល់តែយើងចង់ស្តាប់គេ ទើបគេចង់និយាយរក។
២. កំុសួរច្រើនពេក
កំុចេះតែសួរនេះ សួរនោះ សំណួរមិនទាក់ទងគ្នា ព្រោះវានឹងប្រែក្លាយការសន្ទនាទៅជាការសម្ភាសន៍ទៅវិញក៏ថាបាន។ ការសួរច្រើនក៏រំខានដល់គេដែរ ព្រោះគេមកនិយាយជាមួយយើង គឺគេចង់ដឹងពីយើងដែរ មិនមែនមកអោយយើងសួរទេ។
៣. កំុអួតពីទ្រព្យខ្លួន
ត្រូវចេះថ្លឹងថ្លែងពីដៃគូសន្ទនារបស់ខ្លួន ត្រូវចាំពីគោលដៅការសន្ទនារបស់ខ្លួន កំុចូលរួមនិយាយភ្លាមអួតខ្លួនពីនេះ ពីនោះ ដែលធ្វើអោយគេធុញនឹងយើងវិញ។
៤. កំុចាំអោយគេនិយាយមុនហើយនិយាយតាមគេ
ត្រូវហ៊ានបង្ហាញពីបទពិសោធន៍របស់ខ្លួន យោបល់ខ្លួនដែលអាចធ្វើអោយគេមានភាពរីករាយ និងផ្លាស់ប្តូរមតិយោបល់របស់គេមកវិញ ហើយរីករាយនឹងចែករំលឹកអ្វីដែលគេមានមកយើង។
៥. កំុគិតថាខ្លួនគ្មានអ្វីនឹងចែករំលែក
គិតបែបនេះ នឹងធ្វើអោយខ្លួនមានអារម្មណ៍ថាមិនស្រណុកក្នុងចិត្ត ហើយលែងចង់បន្តការនិយាយតទៀតទេ។ អ្វីដែលសំខាន់គឺការប្រើប្រាស់ការអង្កេតនិងស្តាប់របស់យើងទៅ កាន់អ្នកដែលយើងចង់និយាយជាមួយ ពេលនោះនឹងអាចមានគំនិតខ្លះចង់និយាយ។
៦. កំុលើកយកប្រធានបទដែលអវិជ្ជមាននៅក្នុងសង្គម
មានប្រធានបទខ្លះ មិនគួរលើកឡើងដែលធ្វើអោយស្ថានភាពការសន្ទនាបែរជាអាប់អួរមួយរំពេច។ ប្រធានបទដូចជា រឿងនយោបាយ កេរ្តិ៍ឈ្មោះជនមួយចំនួន និងរឿងផ្ទាល់ខ្លួនគេមួយចំនួនដែលត្បិតថាយើងចាប់អារម្មណ៍ចង់និយាយក៏មិនប្រាកដថាគេចង់និយាយដែរ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត





No comments