ងាយៗអាចផ្ដោតអារម្មណ៍លើការពន្យល់មេរៀនកាន់តែប្រសើរ
Loading...
សិស្សជាច្រើនតែងតែរអ៊ូររទាំថា ពួកគេមានការពិបាកផ្ដោតអារម្មណ៍លើមេរៀនដែលគ្រូបានពន្យល់។
កត្តានេះហើយដែលជាហេតុបណ្ដាលឲ្យការសិក្សារបស់ពួកគេមានការធ្លាក់ចុះ។
តើធ្វើយ៉ាងណាទើបអាចជួយឲ្យអ្នកផ្ដោតអារម្មណ៍លើមេរៀនបានកាន់ប្រសើរនោះ? អត្ថបទនេះ នឹងបញ្ជាក់ពីវិធីមួយចំនួនដែលអ្នកអាចអនុវត្តបាន៖
ក្នុងដំណាក់កាលទី១នេះ
ទាមទារឲ្យសិស្សគ្រប់រូបគេងសម្រាកឲ្យបានគ្រប់គ្រាន់រាល់យប់ ទើបជាការល្អបំផុត។ ព្យាយាមបង្កើតទម្លាប់ចូលគេងឲ្យបានទៀងទាត់
វានឹងបង្កើនស្មារតីក្នុងការផ្ដោតងារម្មណ៍ក្នុងម៉ោងសិក្សា។ ក្រៅពីនេះ
អ្នកគួរតែបរិភោគអាហារពេលព្រឹកឲ្យបានជាប់លាប់ ព្រោះថាអ្នកនឹងមិនអាចផ្ដោតអារម្មណ៍លើការសិក្សាបាននោះទេ
បើសិនជាពោះអ្នកកំពុងតែកូរនោះ។
២. ព្យាយាមលុបបំបាត់រាល់ការរំខានផ្សេងៗ
អ្នកត្រូវតែស្វែងរកកន្លែងមួយដែលមិនមានការរំខានគ្រប់បែបយ៉ាងនិងងាយស្រួលមើលនិងស្ដាប់គ្រូពន្យល់។
កន្លែងដែលសាកសមបំផុតនោះ គឺនៅជួរខាងមុខគេតែម្ដង។ ម្យ៉ាងវិញទៀត
អ្នកមិនត្រូវអង្គុយក្បែរមិត្តភក្តិណាដែលតែងតែនិយាយគ្រប់ពេលក្នុងថ្នាក់នោះទេ។
ព្រោះថាការនិយាយច្រើនរបស់មិត្តភក្តិម្នាក់នោះ នឹងក្លាយជាបញ្ហារាំងស្ទះដល់ការផ្ដោតអារម្មណ៍របស់អ្នក។
៣. កំឡុងពេលសិក្សា
ក្នុងកំឡុងម៉ោងរៀន
អ្នកត្រូវតែដឹងថាខ្លួនត្រូវធ្វើអ្វីខ្លះ។ ចាប់ផ្ដើមដំបូងអ្នកត្រូវតែព្យាយាមមើលការពន្យល់មេរៀនដោយយកចិត្តទុកដាក់បំផុតរាល់ការពន្យល់ចំណុចនីមួយៗ។
ក្រៅពីនេះអ្នកក៏ត្រូវតម្រូវឲ្យ កត់ចំណាំរាល់ចំណុចសំខាន់ៗនៃមេរៀនផងដែរ។
ម្យ៉ាងវិញទៀត អ្នកត្រូវតែព្យាយាមសួរសំណួររាល់ចំណុចណាដែលអ្នកមិនសូវយល់
និងព្យាយាមចូលរួមជជែកវែកញែករកដំណោះស្រាយឬចម្លើយក្នុងការពិភាក្សាដែលគ្រូបានដាក់ឲ្យ។
ប្រភព៖ wikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក





No comments