វិធីសាស្រ្តជួយឲ្យស្គាល់មនុស្សកាន់តែច្រើនក្នុងសង្គម
Loading...
ការរស់នៅក្នុងសង្គមមួយ មនុស្សម្នាក់ៗចាំបាច់ត្រូវតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយនៅមនុស្សដែលមានប្រភពមកពីបណ្តាញផ្សេងៗគ្នា។ ការមានបណ្តាញនៅក្នុងសង្គមដែលយើងកំពុងរស់នៅនេះ អាចជាកត្តាសំខាន់មួយដែលនាំអោយយើងឈានជើងទៅកាន់ភាពជោគជ័យ និងភាពរីករាយស្រស់ថ្លាក្នុងជីវិតដោយមិនដឹងខ្លួន។
វិធីសាស្រ្តទាំង៣នេះនឹងជួយអោយអ្នកមានបណ្តាញច្រើននៅក្នុងសង្គម:
១. ចូលរួមការងារស្ម័គ្រចិត្តអោយបានច្រើនវិធីសាស្រ្តទាំង៣នេះនឹងជួយអោយអ្នកមានបណ្តាញច្រើននៅក្នុងសង្គម:
ការងារស្ម័គ្រចិត្តអាចជួយអោយអ្នកអាចឈានទៅរកអត្ថប្រយោជន៍ផ្សេងៗជាច្រើនរួមមាន ភាពរីកចម្រើនផ្ទាល់ខ្លួន ការធ្វើការងារជាក្រុម និងការឈានទៅរកមនុស្សផ្សេងៗដែលធ្វើការជាមួយអ្នក។ ក្រៅពីនេះ វាជួយឲ្យអ្នកអាចមានឱកាសស្គាល់មនុស្សដែលមិនធ្លាប់ស្គាល់និងប្រភពខុសប្លែកគ្នាទៀតផង។
២. តែងតែមានរឿងសម្រាប់និយាយ ឬពិភាក្សា
បើចង់ស្គាល់គេអោយបានកាន់តែច្រើន អ្នកចាំបាច់ត្រូវដឹងច្បាស់ថាខ្លួនឯងអាចមានលក្ខណៈពិសេសអ្វីក្នុងការទាញចំណាប់អារម្មណ៍គេអោយកាន់តែស្គាល់អ្នកហើយឬនៅ។ អ្នកត្រួវតែត្រៀមខ្លូនអោយរួចរាល់ក្នុងការពាំនាំនូវប្រធានបទពិភាក្សាជាមួយនឹងគេ ដើម្បីអោយគេអាចស្គាល់អ្នកកាន់តែច្បាស់ និងមានភាពជិតស្និទកាន់តែខ្លាំង។
៣.ព្យាយាមរក្សាទំនាក់ទំនងមិត្តភាពដែលមានស្រាប់
មនុស្សមួយចំនួនតូចមិនបានយកចិត្តទុកដាក់ជាមួយនិងមិត្តភាពដែលមានស្រាប់នោះទេ។ ប្រសិនបើអ្នកមិនទាន់អាចជិតស្និទជាមួយនឹងមិត្តភក្តិដែលមានស្រាប់ទេ ហើយខំប្រឹងរកមិត្តភាពក្រៅបន្ថែមទៀត នោះមិត្តភាពរបស់អ្នកក៏មិនអាចមានជាមួយមនុស្សថ្មីៗទាំងអស់នោះផងដែរ។
អត្ថបទដោយ៖ ព្រឿន បញ្ញារី





No comments