វិធីបង្កើតការជឿទុកចិត្តក្នុងរយៈពេលខ្លី
Loading...
ការធ្វើអោយនរណាម្នាក់ជឿជាក់លើខ្លួនគឺជារឿងដែលពិបាកណាស់ក្នុងស្ថានភាពសង្គមសព្វថ្ងៃនេះ ប៉ុន្តែយ៉ាងណាវាជារឿងចាប់បាច់សំរាប់ការងារប្រចាំថ្ងៃ មិនថាមុខដំណែងណាក្តី ក៏ត្រូវការទំនុកចិត្តពីដៃគូជំនួញ មិត្តរួមការងារ ប្រធាន ។ល។ ការធ្វើអោយមានទំនុកចិត្តរវាងគ្នាអាចទៅ រួចជាមួយចំនុចទាំងនេះ ៖
១. បង្ហាញស្នាមញញឹមចេញពីចិត្ត
អ្នកមួយចំនួនប្រហែលមិនជឿទេថាមនុស្សដទៃអាចសម្គាល់ស្នាមញញឹមបានថា តើវាបញ្ចេញមកដោយការបង្ខំឬពីចិត្តរបស់មនុស្សម្នាក់។ ការញញឹមដោយចិត្តស្មោះធ្វើអោយអ្នកដទៃ ដឹងពីគោលបំណងនិងទឹកចិត្តរបស់ខ្លួនហើយអាចធ្វើអោយអារម្មណ៍គេងាយនឹងទន់មកលើយើង។
២. ស្របតាមរបៀបនៃការសន្ទនារបស់គេ
ត្រូវចេះសង្កេតមើលគេមុននឹងបញ្ចេញសំដីខ្លួន ហើយត្រូវចាំថាមិនថាយើងមិនថាគេទេ ច្រើនចុះសំរុងជាមួួយអ្នកដែលមានកាយវិការ អត្តចរិត និងការនិយាយស្តីស្រដៀងគ្នា។ ដូច្នេះបើគេនិយាយយឺតៗ ឬ លឿន ត្រូវធ្វើអោយទាន់គេ វាអាចធ្វើអោយគេចាប់អារម្មណ៍លើយើងផង។
៣. យកចិត្តទុកដាក់លើអ្នកដែលនៅនឹងមុខយើង
ការយកចិត្តទុកដាក់មិនមែនមានន័យថា គ្រាន់តែមើលមុខគេពេលនិយាយប៉ុណ្ណោះទេ គឺប្រឹងស្តាប់និងផ្លាស់ប្តូរក្រសែភ្នែកទៅវិញទៅមក ដែលវាបញ្ជាក់ថាយើងកំពុងតែយកចិត្តទុកដាក់លើគេ ធ្វើអោយគេចង់និយាយជាមួយយើង។
៤. បង្ហាញពីរូបភាពពិត
មនុស្សយើងតែងគិតថានៅពេលនិយាយជាមួយគេ មិនត្រូវបង្ហាញភាពទន់ខ្សោយអោយគេឃើញនោះទេ ព្រោះគេអាចវាយតំលៃយើង។ ប៉ុន្តែត្រូវចាំថា គេមិនជឿលើតែភាពខ្លាំងរបស់យើងទេ មុននឹងគេជឿលើយើង គេត្រូវស្គាល់ពីយើងសិន ពីភាពខ្លាំង ភាពខ្សោយ ដែលធ្វើអោយគេពំុមានការសង្ស័យច្រើន។
៥. បង្ហាញថាយើងជាមនុស្សដែលធ្វើអ្វីដែលខ្លួននិយាយ
វាជាចំណុចសំខាន់មួយដែលត្រូវសង្កេតមើលមុននឹងជឿលើនរណាម្នាក់ ។ អ្នកខ្លះនិយាយបានល្អឥតខ្ចោះ ហើយគួរអោយចាប់អារម្មណ៍ ប៉ុន្តែបានតែមាត់នោះគឺគ្មានន័យទេ ហើយមនុស្សមួយចំនួនក៏មិនងាយលង់ទៅតាមសំដីដែរ ។ ស៊ូមិននិយាយអ្វី ដែលខ្លួនធ្វើមិនបាន។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
![]() |
| photo credit: Times higher education |

No comments