ធ្វើយ៉ាងណាទើបគ្រូឈប់ស្អប់អ្នក?
Loading...
ការសិក្សាអាចនឹងមានបញ្ហា បើសិនជាអ្នកនឹងគ្រូរបស់អ្នកមិនសូវមានទំនាក់ទំនងល្អជាមួយគ្នា។
ម្យ៉ាងវិញទៀតវានឹងកាន់តែពិបាកបើសិនជាគ្រូបង្រៀនស្អប់អ្នកកាន់តែខ្លាំងនោះ។ បែបនេះហើយ ក្នុងនាមជាសិស្ស អ្នកត្រូវតែស្វែងរកវិធីដើម្បីដោះស្រាយធ្វើឲ្យពួកគាត់ចូលចិត្តអ្នកដូចសិស្សដទៃវិញ។ អត្ថបទនេះនឹងប្រាប់អ្នក៣វិធីងាយដែលអាចដោះស្រាយបញ្ហាមួយនេះបាន៖
វាជាចំណុចចាប់ផ្ដើមដែលទាមទារឲ្យមានការគិតរាល់សកម្មភាពរបស់អ្នក
ថាតើវាអាចជាបញ្ហាដែលបង្កឲ្យគ្រូស្អប់អ្នកដែរឬទេ។ បើសិនជាវាគឺជាកត្តាបង្កនោះ
អ្នកត្រូវតែធ្វើការផ្លាស់ប្ដូរឲ្យបាន។ ម្យ៉ាងវិញទៀតអ្នកក៏អាច
សាកសួរគាត់ដោយផ្ទាល់ក៏បាន ដោយអ្នកត្រូវតែប្រកាន់ភ្ជាប់ជាមួយការគោរពជានិច្ច។
បន្ទាប់ពីដឹងមូលហេតុច្បាស់លាស់មួយណាហើយ អ្នកត្រូវតែសុំទោសគ្រូរបស់អ្នកដោយផ្ទាល់
ដោយបង្ហាញឲ្យគាត់ដឹងថាអ្នកមានភាពសោកស្ដាយចំពោះអ្វីៗដែលអ្នកបានបង្កឡើង។
២. ព្យាយាមធ្វើខ្លួនឲ្យក្លាយជាសិស្សល្អម្នាក់
វាមិនមែនជារឿងពិបាកនោះទេ
ដើម្បីក្លាយខ្លួនជាសិស្សល្អម្នាក់។ អ្នកអាចធ្វើវាបានដោយមិនត្រូវបង្កបញ្ហា ឬភាពឡូឡាក្នុងថ្នាក់នោះទេ។ ក្រៅពីនេះ អ្នកត្រូវតែបង្ហាញឲ្យគ្រូរបស់អ្នកបានឃើញថា
អ្នកមានភាពសកម្មជាងមុន ដោយតែងតែធ្វើកិច្ចការសាលាទាន់ពេលវេលា
និងតែងតែស្ម័គ្រចិត្តឆ្លើយសំណួរ ឬធ្វើអ្វីផ្សេងៗនៅពេលដែលគ្រូត្រូវការ។
៣. ព្យាយាមធ្វើឲ្យទំនាក់ទំនងអ្នកជាមួយគ្រូកាន់តែជិតស្និទ្ធ
ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងអ្នកនឹងគ្រូកាន់តែជិតស្និទ្ធនោះ
អ្នកត្រូវតែព្យាយាមជជែកលេងជាមួយគាត់ ដោយអាចសាកសួររឿងផ្សេងៗទាក់ទងជាមួយគាត់។
អ្នកអាចសាកសួរពីចំណង់ចំណូលចិត្ត កីឡា បទចម្រៀង ភាពយន្តផ្សេងៗក៏បាន។ ក្រៅពីនេះ
អ្នកត្រូវតែបង្ហាញការគោរពចំពោះគ្រូរបស់អ្នក ទាំងភាសាកាយវិការ
និងការនិយាយស្ដីចំពោះគាត់។ ការធ្វើបែបនេះ នឹងធ្វើឲ្យគ្រូរបស់អ្នកឲ្យតម្លៃចំពោះអ្នក
និងគោរពអ្នកវិញ។
ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឺមហុក





No comments