ព័ត៌មានថ្មីបំផុត

ងាយ​ៗ​​ជួយ​​អ្នក​​នៅ​​លីវ​​មិន​​ឯកា​​

Loading...
នៅ​ម្នាក់​ឯង​យូរ​ពេក​ ពេល​ខ្លះ​អ្នក​នឹង​មាន​អារម្មណ៍​ឯកា​ជា​ពិសេស​នៅ​ពេល​ដែល​ឃើញ​មិត្តភក្ដិ​ជុំវិញ​ខ្លួន​សុទ្ធ​តែ​មាន​គូសង្សារ​បណ្ដើរ​គ្រប់​គ្នា​នោះ​។ អត្ថបទ​នេះ​នឹង​បង្រៀន​អ្នក​ពី​វិធី​ងាយៗ​ដែល​ជួយ​ឲ្យ​អ្នក​ចៀស​ផុត​ពី​អារម្មណ៍​ដែល​កណ្ដោច​កណ្ដែង​មួយ​នេះ​បាន​យ៉ាង​ងាយស្រួល​៖
១. បង្កើតទំនាក់ទំនងផ្សេងៗ
ការគ្មានគូស្នេហាមិនមែនឯកាជានិច្ចនោះទេ អ្នកអាចជ្រើសរើសទំនាក់ទំនងផ្សេងក្រៅពីស្នេហាបាន។ អ្នកអាចចាប់ចំណាយពេលបន្ថែមជាមួយក្រុមគ្រួសារ មិត្តភក្តិឲ្យបានកាន់តែច្រើន។ 

ជាងនេះទៅទៀតអ្នកមិនត្រូវព្យាយាមនៅម្នាក់ឯងនោះទេ អ្នកត្រូវតែចេញក្រៅឲ្យបានច្រើន ចូលរួមធ្វើការងារស្ម័គ្រចិត្តសង្គមផ្សេងៗទើបល្អ។ 

ម៉្យាងវិញទៀត អ្នកក៏អាចយកសត្វមួយចំនួនមកចិញ្ចឹមដើម្បីកំដរបានផងដែរ។ សត្វឆ្កែ សត្វឆ្មា បក្សីមួយចំនួន ត្រីសុទ្ធតែជាសត្វចិញ្ចឹមដែលអាចជួយកំដរអ្នកបាន។

២. គិតពីខ្លួនឯងឲ្យបានច្រើន
អ្នកមិនត្រូវចំណាយពេលគិតពីស្នេហានោះទេ ព្រោះវាគ្មានអ្វីដែលជួយឲ្យអ្នករីកចម្រើននោះទេ។ អ្នកគួរតែប្រើប្រាស់ពេលវេលាដែលមានប្រយោជន៍សម្រាប់អ្នក។ អ្នកគួរចំណាយពេលទាំងនោះធ្វើរឿងផ្សេងៗដូចជា អានសៀវភៅ ធ្វើការស្រាវជ្រាវ សរសេរកំណត់ហេតុផ្សេងៗជាដើម។ 

ក្រៅពីនេះអ្នកគួរតែចំណាយពេលវេលាខ្លះដើម្បីលំហែខួរក្បាលផងដែរដូចជា ការចូលរួមការប្រគំតន្រ្តី ការហាត់ប្រាណ រឺមួយក៏អាចយកពេលវេលាទាំងនោះដើម្បីរៀននូវជំនាញថ្មីៗទាក់ទងនឹងឧបករណ៍តន្រ្តីមួយចំនួនដូចជា ហ្គីរតា​ រឺព្យាណូរជាដើម។ 

ជាពិសេសជានេះទៅទៀតអ្នកគួរតែចំណាយពេលធ្វើដំណើរកំសាន្តឲ្យបានច្រើជាងមុននោះអ្នកនឹងមិនមានអារម្មណ៍ឯកកាទៀតនោះទេ។

ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក

No comments