បុរសប្រភេទណាដែលអ្នកគួររៀបការជាមួយ?
Loading...
មុននឹងសំរេចចិត្ដថាបុរសប្រភេទណាដែលអាចចំណាយពេលពាក់កណ្ដាលជីវិតរស់នៅជាមួយអ្នកបាននោះ អ្នកគួរតែពិនិត្យមើលឲ្យបានច្បាស់មែនទែន ព្រោះអ្នកអាចនឹងឈឺចាប់នៅពេលក្រោយ។
ខាងក្រោមនេះអាចបញ្ចាក់បានថាបុរសប្រភេទណាដែលអាចឲ្យអ្នកទុកចិត្ដអាចផ្ញើជីវិតរបស់អ្នកនៅជាមួយគេបាន។
១. បុរសដែលតែងតែផ្ដល់អារម្មណ៍កក់ក្ដៅដល់អ្នក
នៅពេលដែលអ្នកមានអារម្មណ៍ថាឯកា ចង់យំ ពិបាកចិត្ដ ស្មុគស្មាញនឹងរឿងអ្វីមួយ បុរសម្នាក់នោះចាំជួយលើកទឹកចិត្ដ
ជួយរកដំណោះស្រាយ ឬក៏ផ្ដល់អ្នកមិនថាពេលណាឡើយ ។
២. បុរសដែលតែងតែធ្វើឲ្យអ្នកសប្បាយ
អ្នកតែងតែញញឹមជានិច្ច ពេលដែលបាននៅក្បែរបុរសម្នាក់នោះ។ គេតែងចាត់អ្នកជាម្ចាស់ក្សត្រី ហើយតែងធ្វើរឿងគ្រប់យ៉ាងដើម្បីតែឲ្យអ្នកសប្បាយ។
៣. បុរសដែលស្មោះត្រង់
បុរសដែលចំណាយពាក់កណ្ដាលជីវិតរបស់គេរស់នៅជាមួយអ្នកជាមនុស្សស្មោះត្រង់និងអ្នក។
បុរសម្នាក់នោះ តែងទុកអ្នកជាមនុស្សដំបូងជានិច្ច ហើយអ្នកតែងមានអារម្មណ៍ថាបុរសម្នាក់នោះគ្មានថ្ងៃក្បត់អ្នក។
៤. បុរសដែលតែងស្ដាប់នូវរាល់បញ្ហារបស់អ្នក
គេតែងស្ដាប់រាល់រឿងរ៉ាវដែលអ្នកបាននិយាយដោយយកចិត្ដទុកដាក់។
បុរសដែលស្រលាញ់អ្នកពិតតែងខ្វល់ខ្វាយរាល់រឿងរ៉ាវដែលអ្នកបាននិយាយ។
៥. បុរសដែលផ្អែមល្អែមនិងរ៉ូមែនទិច
បុរសម្នាក់នោះតែងសរសើរអ្នកជានិច្ច
ធ្វើឲ្យអ្នកមានសេចក្ដីសុខ បង្កើតស្នាមញញឹមឲ្យអ្នក និងតែងអួតប្រាប់មិត្ដភក្ដិគេថា
គេជាមនុស្សដែលសំណាងបំផុតដែលមានអ្នក។
៦. បុរសដែលចំណាយពេលនៅជាមួយអ្នក
មិនថាគេរវល់ប៉ុណ្ណាប៉ុន្ដែគេនៅតែឆ្លៀតពេលមកកំដរអ្នក
ឬ គ្រួសាររបស់អ្នក ។ គេតែងតែបារម្ភដល់មនុស្សទាំងណាដែលពាក់ព័ន្ធនឹងអ្នក។
ប្រែសម្រួលដោយ
ធានី
ប្រភព
The Huffington Post





No comments