ព័ត៌មានថ្មីបំផុត

ឈឺ​ចង្កេះ​ ស្រ​មុក​ ឈឺ​កញ្ជឹង​ក​ពេល​គេង​ លែង​ជា​បញ្ហា​ទៀត​ហើយ!​

Loading...
ការគេងពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជាអាចជួយអោយអ្នកក្រោកឡើងថ្ងៃ​ថ្មី​ដោយ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ សម្រក់ទម្ងន់ ការចងចាំជាដើម ប៉ុន្តែមនុស្សសព្វថ្ងៃបាន​ជួប​ផល​រំខាន​ជាច្រើនដែលតែងតែកើតឡើង អំឡុងពេលគេងដែលធ្វើអោយយើងមិនអាចគេងលក់បានស្កប់ស្កល់​ដូចជា ស្រមុក ឈឺកញ្ជឹងក រមួលក្រពើជាដើម។ ថ្ងៃនេះយើងនិងណែនាំពីវិធីងាយៗដែល​អាច​ជួយសម្រួលដល់ផលលំបាកដែលបានកើតឡើងកអំឡុងពេលគេងរបស់លោកអ្នកបាន។

១. ស្រមុក
មុនពេលចូលគេងអ្នកគួរតែប្រើសេរ៊ូមប្រៃមកបន្តក់ក្នុងច្រមុះដើម្បីលាងសម្អាតផ្លូវដង្ហើមហើយអ្នកអាចសាកល្បងគេងដោយបែរមកចំហៀង ឬ សាកល្បងគេងដោយងើយក្បាលទៅលើរាងខ្ពស់បន្តិច​ហើយជៀសវាងដាច់ខាតការទទួលទានជាតិអាកុលមុនពេលចូលគេង។

២. ឈឺកញ្ជឹងក
ការប្រើប្រាស់ខ្នើយដែលទន់គឺជាការគិតខុស ព្រោះវាអាចធ្វើអោយករបស់អ្នកធ្លាក់ទៅមកនៅពេលដែលអ្នកប្រែខ្លួនដោយប្តូរមកប្រើប្រាស់ជាមួយខ្នើយដែលរាងរឹងបន្តិច ហើយគប្បីប្តូរខ្នើយរបស់អ្នកអំឡុងពេល២ឆ្នាំម្តង។

៣. គេងមិនស្កប់
ជៀសវាងការទទួលទានគ្រឿងស្រវឹងមុនពេលចូលគេង ព្រោះវាអាចកាត់បន្ថយពេលវេលាដែលអាចគេងលក់ស្កប់របស់អ្នកហើយគួរណាស់រក្សាកំរិតសីតុណ្ហភាពចន្លោះពី២០ដល់២៥អង្សា។

៤. ជាតិអាស៊ីតច្រាល
វិធីដែលល្អបំផុតដើម្បីការពារនូវការហូរច្រាលជាតិអាស៊ីតចេញពីក្រពះអំឡុងពេលគេង អ្នកគួរតែគេងដោយផ្អៀងមកខាងឆ្វេងទើបជាតិអាស៊ីតទាំងនោះមិនអាចហូរចេញពីក្រពះរបស់អ្នកមកខាងក្រៅ ជាពិសេសសម្រាប់អ្នកមានបញ្ហាឈឺក្រពះ។

៥. ឈឺស្មារ
សម្រាប់អ្នកដែលមានបញ្ហាឈឺស្មា គប្បីជំនួសពីការគេងផ្អៀងមកគេងផ្ងារវិញ ហើយដាកខ្នើយមួយនៅពីលើទ្រូង រួចយកដៃទាំងពីរអោបខ្នើយនេះ ទើបពេលដែលក្រោកឡើងអ្នកមិនមានអារម្មណ៍ថាឈឺស្មារទៀត។

៦. រមួលក្រពើ
ភាគច្រើនវាតែងតែកើតឡើងទៅលើអ្នកដែលពុំសូវបានហាត់ប្រាណ នៅពេលដែលជួបបញ្ហាបែបនេះអ្នកអាចសាកល្បងយកដៃឈ្លីត្រង់កន្លែងដែលឈឺ ហើយយកវត្ថុក្តៅគួរសមមកស្អំពីលើកន្លែងដែលឈឺ។ អ្នកគួរបញ្ឈរជើងអោយត្រង់ឬពត់ខ្លួនដើម្បីកាត់បន្ថយការឈឺចាប់ខ្លះ។

៧. ឈឺចង្កេះ
បើសិនជាអ្នកគេងផ្អៀង សូមយកខ្នើយដែលទន់ល្មមមកដាក់នៅចន្លោះជើងទាំងពីរ តែបើសិនជាអ្នកគេងផ្ងារអ្នកគួរតែយកខ្នើយនោះមកដាក់នៅក្រោមជើងរបស់អ្នកវិញ។

យើងជឿថាវិធីទាំង៧ខាងលើនឹងអាចជួយដោះស្រាយបញ្ហាដែលកើតឡើងអំឡុងពេលគេងរបស់អ្នកបានហើយអ្នកពិតជាអាចគេងលក់ស្កប់ស្កល់អស់ក្តីបារម្ភ។

អត្ថបទដោយ៖ ជុំ រស្មី










No comments