ព័ត៌មានថ្មីបំផុត

វិធីដោះស្រាយរឿងដែលគួរឲ្យភ្ញាក់ផ្អើល

Loading...
នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ បើ​ទោះបីជា​យើង​ព្យាយាម​រៀបចំ​កាលវិភាគ​របស់​ខ្លួន​បាន​ល្អ​យ៉ាង​ណា ធ្វើ​តាម​វា​បាន​ពេញលេញ​យ៉ាង​ណា ក៏​យើង​នឹង​ចៀស​មិន​ផុត​ពី​ការ​ដែល​ត្រូវ​ជួប​រឿងរ៉ាវ​ដែល​យើង​មិន​ដែល​បាន​រំពឹងទុក​ជាមុន នោះ​ដែរ ពីព្រោះ​ថា​គ្មាន​អ្វី​ដែល​ទៀង​នោះ​ទេ។

ពេល​ខ្លះ​ជា​រឿង​ល្អ ហើយ​ពេល​ខ្លះ​ជា​រឿង​អាក្រក់ យើង​មិន​អាច​ស្មាន​ទុក​បាន​ទាល់តែ​សោះ៖
  • អ្នក​អាច​ឈឺ​បាន​គ្រប់​ពេល
  • កាបូប​លុយ​របស់​អ្នក​អាច​ជ្រុះបាត់​នៅ​ថ្ងៃ​ស្អែក
  • ទៅ​ឡើង​ឡាន​ក្រុង​ខក​ដំណើរ​ទៅ​ស្រុក
  • មាន​រឿងរ៉ាវ​ផ្សេងៗ​កើត​ឡើង​ក្នុង​ក្រុម​គ្រួសារ
  • ក្រោក​ទៅ​ប្រឡង​យឺត

តើ​អ្នក​នឹង​ប្រឈម​មុខ​នឹង​វា​ដោយ​របៀប​ណា? តើ​អ្នក​នឹង​ភ័យ​ស្លន់ស្លោរ? ឬ​ស្ត្រេស? ឬ​បញ្ចេញ​កំហឹង? ការ​បញ្ចេញ​អាការៈ​ទាំង​ប៉ុន្មាន​នេះ វា​នឹង​មិន​អាច​ជួយ​អ្នក​ឱ្យ​អាច​ដោះស្រាយ​បញ្ហា​បាន​នោះ​ទេ។ 
ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​នាំ​ឱ្យ​អ្នក​ត្រៀម​ខ្លួន​រួច​ជាមុន​ដើម្បី​ប្រឈម​មុខ​នឹង​រឿង​អស់​ទាំង​នោះ៖

១. រក្សា​អារម្មណ៍​ឱ្យ​ស្ងប់
ការ​ឆេវឆាវ មួម៉ៅ ក្ដៅ​ក្រហាយ ស្ត្រេស។ល។ វា​នឹង​មិន​ជួយ​អ្នក​ឱ្យ​អាច​ដោះស្រាយ​បញ្ហា ឬ​រឿង​ភ្លាមៗ​ដែល​នៅ​ចំពោះ​មុខ​បាន​នោះ​ទេ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​រៀន​រក្សា​អារម្មណ៍​ឱ្យ​បាន​ស្ងប់​ជានិច្ច ពីព្រោះ​ថា​រឿង​ដែល​យើង​មិន​នឹក​ស្មាន​អាច​នឹង​កើតឡើង​​គ្រប់​ពេល។ អ្នក​រឹតតែ​ត្រូវ​ត្រៀម​និង​រក្សា​ចិត្ត​ឱ្យ​ស្ងប់ នៅ​ពេល​អ្នក​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​សំខាន់ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ភ័យព្រួយ ខ្លាច​រឿង​មិន​ល្អ​កើត​ឡើង។

២. ត្រូវ​ទទួល​ស្គាល់​ថា​វា​អាច​កើត​ឡើង​គ្រប់​ពេល​វេលា
យើង​ពិត​ជា​មិនចង់​ឱ្យ​វា​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​បើ​វា​កើតឡើង​ទៅ​ហើយ តើ​យើង​នៅតែ​បន្ត​ស្ដី​បន្ទោស​ទៀត​ឬ? យើង​ត្រូវ​ឈប់​ស្ដី​បន្ទោស រួច​ហើយ​ទទួល​ស្គាល់​ថា​រឿង​នោះ​បាន​កើត​ឡើង​ហើយ គឺ​វា​ពិត​ជា​កើត​ឡើង​រួច​ហើយ​មែន ហើយ​ត្រូវការ​ដំណោះស្រាយ។ នៅ​ត្រង់​នេះ ការ​ដែល​អ្នក​ទទួល​ស្គាល់​ថា​អ្វី​មួយ​បាន​កើត​ឡើង​មក​ហើយ គឺ​មាន​ន័យ​ថា​អ្នក​ដឹង​អំពី​វត្តមាន​នៃ​បញ្ហា ហើយ​អាច​មើល​ឃើញ​អំពី​បញ្ហា​នោះ​បាន​កាន់តែ​ជ្រៅ​យ៉ាង​ងាយស្រួល។ មួយ​វិញ​ទៀត អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​គឺ អ្នក​ត្រូវ​ផ្ដោត​លើ​បច្ចុប្បន្នកាល​ឱ្យ​បាន​ច្រើនហើយ​ពេល​មាន​រឿង​កើត​ឡើង​ភ្លាមៗ អ្នក​នឹង​ដឹង​ច្បាស់​ថា​ត្រូវ​ដោះស្រាយ​តាម​វិធី​ណា។ កុំ​គិត​ទៅ​អនាគត​វែង​ឆ្ងាយ​ពេក ពីព្រោះ​វា​មិន​ទាន់​កើត​ឡើង​នោះ​ទេ។
នៅ​ស្ងៀម​បន្តិច មុន​ពេល​បញ្ចេញ​សកម្មភាព

បញ្ហា​ឬ​រឿងរ៉ាវ​នឹង​រីកធំ​ឡើង ប្រសិន​បើ​អ្នក​ធ្វើ​សកម្មភាព​ភ្លាមៗ​ដោយ​មិន​បាន​គិតគូរ​ជាមុន។ រឿង​ភាគច្រើន វា​កើត​ឡើង​ភ្លាមៗ​មែន ប៉ុន្តែ​វា​នឹង​មិន​រលាយ​ទៅ​បាត់​ដោយសារ​អ្នក​បញ្ចេញ​សកម្មភាព​ភ្លាមៗ​ដែរ។ 

ដូច្នេះ​ហើយ អ្នក​ត្រូវ​នៅ​ស្ងៀម​បន្តិច មុន​បញ្ចេញ​សកម្មភាព​ចំពោះ​រឿង​នោះ ពោល​គឺ​ដើម្បី​មើល​ឱ្យ​ឃើញ​ថា តើ​រឿង​នោះ​កើតឡើង​ព្រោះ​អ្វី? តើ​ត្រូវ​ដោះស្រាយ​វា​ដោយ​ផ្ដើម​ចេញ​ពី​ត្រង់​ណា? តើ​នរណា​អាច​ជួយ​យើង​បាន?

អត្ថបទដោយ៖ ព្រឿន បញ្ញារី

No comments