ព័ត៌មានថ្មីបំផុត

បញ្ឈប់​ទម្លាប់​​រិះ​​គន់​​អ្នក​​ដទៃ​​ជាមួយ​​វិធី​​សាស្រ្ត​​ទាំង​​នេះ​​

Loading...
ការចូលចិត្តរិះគន់គ្រប់ពេលគ្រប់បែបយ៉ាង អាចក្លាយទៅជាទម្លាប់អាក្រក់មួយដែលធ្វើអោយខ្លួនឯងផ្ទាល់ និងអ្នកដទៃមិនសប្បាយចិត្ត ដូច្នេះហើយ អ្នកគួរតែធ្វើអ្វីមួយដើម្បីកែប្រែឥរិយាបថនេះចេញទៅ។ ចាំអង្កាល់ទៀត តោះមកអានប៉ុន្មានចំនុចខាងក្រោមនេះមើល ក្រែងលោវាអាចជួយបាន។

១. ធ្វើខ្លួនជាមនុស្សប្រាកដនិយម

បើសិនជាអ្នកមិនពេញចិត្តនឹងទង្វើរបស់អ្នកណាម្នាក់ អ្នកគួរតែយល់ ហើយកុំសូវចាប់អារម្មណ៍លើអ្វីដែលម្នាក់នោះធ្វើច្រើនពេក ព្រោះវាកាន់តែធ្វើអោយអ្នកតឹងទ្រូងជាងមុនទៀត។ អ្នកគួរតែគិតថា មនុស្សយើងមានអត្តចរិតផ្សេងៗពីគ្នា យើងមិនអាចឃាត់ចិត្តគេបានទេ គេក៏មិនអាចឃាត់យើងដូចគ្នា ចឹងហើយ អ្នកគួរតែរៀនសម្របសម្រួលនឹងការពិតមួយនេះ និងគិតអ្វីក្នុងផ្លូវវិជ្ជមានអោយច្រើន។


២. ជ្រើសរើសវិជ្ជមានភាព
មនុស្សយើងមានថ្ងៃសប្បាយចិត្ត និងពិបាកចិត្ត មិនថាអ្នក មិនថាគេ។ បើសិនជាមានថ្ងៃមួយសមាជិកគ្រួសារអ្នក ឫមិត្តភក្តិរបស់អ្នក មានអាកប្បកិរិយាខុសប្លែកពីរាល់ដង មិនចង់និយាយជាមួយអ្នកជាដើម អ្នកត្រូវយល់ថា ប្រហែលជាគេត្រូវការពេលសម្រាប់ខ្លួនឯងដែរ អ្នកក៏គួរតែទុកពេលអោយគេ ហើយកុំគិតម្នាក់ឯងច្រើនពេក ព្រោះវាអាចធ្វើអោយយើងនឹកឃើញតែកំហុសគ្នា។



៣. សួរខ្លួនឯងថា តើគួរនិយាយ ឫមិននិយាយ
ពាក្យចាស់លោកពោលថា "បើគ្មានរឿងល្អនិយាយទេ គួរតែទុកមាត់ទំនេរប្រសើរជាង"។ វាពិតជាត្រឹមត្រូវណាស់ ពេលខ្លះនៅស្ងៀមស្ងាត់អាចវិធីល្អក្នុងការដោះស្រាយបញ្ហាអ្វីមួយ។ អ្នកគួរទៅក្រៅស្រូបយកខ្យល់អាកាស ដកដង្ហើមអោយវែងៗ ហើយធ្វើចិត្តអោយត្រជាក់ល្អ មុននឹងសម្រេចចិត្តនិយាយអ្វីនោះ។



៤. សួរត្រង់ៗ និងដោយគោរព

អ្នកមិនអាចប្រាកដថា អ្នកនឹងទទួលបានអ្វីដូចចិត្តនៅពេលដែលអ្នកចង់សុំជំនួយពីអ្នកណាម្នាក់នោះទេ។ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាន គឺប្រើប្រាស់ពាក្យសម្តីអោយបានសមរម្យសុភាពរាបសា ថាមិនត្រូវគេអាចប្តូរចិត្តមកជួយអ្នកវិញ ក៏ថាបាន។ ធ្វើចរិតអោយថ្លៃថ្នូរទៅគឺវាបានហើយណា។



រៀបរៀងដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទដោយ: blogs.psychcentral.com

No comments