ព័ត៌មានថ្មីបំផុត

លា​ហើយ​មុខ​មូល​និង​កធាត់​សុទ្ធ​តែ​សាច់​

Loading...
មនុស្សយើងមានភាពធាត់ខុសគ្នា ខ្លះរូបរាងធាត់សម្បូរទៅដោយសាច់និងខ្លាញ់ ចំណែកអ្នកខ្លះ​ ទៀតធាត់តែមុខនិងក។ ដើម្បីឲ្យផ្ទៃមុខរបស់អ្នកមានភាពសាកសមទៅនឹងរូបរាងដោយមិនបាច់មាន កាវះកាត់តែសម្ភស្សស្បែកមុខឬបូមខ្លាញ់ចេញពីផ្ទៃមុខ អ្នកគួរតែអនុវត្ដន៍វិធីសាស្រ្ដខាងក្រោម ដែលមិនចំណាយប្រាក់ច្រើនហើយល្អសម្រាប់សុខភាពទៀត។

១. ផឹកទឹក
អ្នកគួរផឹកទឹកឲ្យបានច្រើនក្នុងមួយថ្ងៃៗ ព្រោះថាការផឹកទឹកច្រើនគឺជួយបណ្ដេញសារជាតិពុលចេញ ពីរាងកាយ និងល្អសម្រាប់តម្រង់នោមរបស់អ្នក។ ជាតិទឹកចាក់បំពេញនៅគ្រប់កន្លែងដែលរាងកាយ ត្រូវការ នៅពេលដែលអ្នកផឹកទឹកគ្រប់គ្រាន់ ជាតិទឹកនោះនឹងបំពេញទៅលើផ្ទៃមុខរបស់អ្នកជំនួយ ទៅដោយជាតិខ្លាញ់។

២. បរិភោគអាហារដែលល្អ
ការបរិភោគអាហារមិនត្រឹមត្រូវអាចប៉ះពាល់ដល់សុខភាពរបស់អ្នកនិងអាចឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។ អ្នកគួរជៀសវាងបរិភោគអាហារណាដែលមានសារជាតិគីមីដែលមានដូចជា ប្រហិត គ្រឿងកំប៉ុង អាហារចម្អិនស្រាប់ និងមីជាដើម ជាពិសេសគឺអាហារណាដែលមានជាតិខ្លាញ់ច្រើន។ អ្នកគួរងាកមកបរិភោគ បន្លែ ផ្លែឈើដែលសម្បូរទៅដោយកាកសរសៃល្អជាង។

៣. ការធ្វើលំហាត់ប្រាណនៅលើផ្ទៃមុខ
ការធ្វើលំហាត់ប្រាណនេះអាចឲ្យផ្ទៃមុខរបស់អ្នកគ្មានជាតិខ្លាញ់សាកសមទៅនឹងរូបរាងរបស់អ្នក។ ដោយអ្នកគ្រាន់តែយកមេដៃទាំង២ របស់អ្នកដាក់នៅលើផ្ទៃមុខជាពិសេសកន្លែងដែលអ្នកគិតថា ជាកន្លែងដែលសម្បូរទៅដោយជាតិខ្លាញ់ បន្ទាប់មកធ្វើបង្អូសមេដៃចុះមកក្រោមចុះឡើងៗ ធ្វើបែបនេះប្រមាណ២០នាទីជារៀងរាល់ថ្ងៃ។

៤. ហាត់ប្រាណCardio
សំរាប់លំហាត់ប្រាណនេះអ្នកអាចជ្រើសរើសយកមួយណាក្នុងចំណោមនេះយកមកអនុវត្ដន៍ក៏បានដែរដោយអ្នកគ្រាន់តែ ជិះកង់ រត់ត្រឹកៗ ដើរ ឬក៏រត់ជាដើម។ អ្នកគួរចំណាយពេល៣០នាទីក្នុងមួយថ្ងៃ មិនត្រឹមតែបំបាត់ជាតិខ្លាញ់នៅលើផ្ទៃមុខនិងក បាននោះទេតែលំហាត់ប្រាណនេះក៏ល្អសម្រាប់រាងកាយផងដែរ៕

ប្រែសម្រួលដោយ ធានី
ប្រភព Healthdigezt