ព័ត៌មានថ្មីបំផុត

រោគ​សញ្ញា​១០​យ៉ាង​បញ្ចាក់​ថា​សត្វ​ចិញ្ចឹម​អ្នក​កំពុង​តែ​ឈឺ​

Loading...
សត្វចិញ្ចឹមជាមិត្ដដ៏ជិតស្និទ្ធនិងយល់ចិត្ដរបស់មនុស្សជាពិសេសគឺសត្វឆ្កែតែម្ដង។ ដើម្បី​កុំ​ឲ្យមាន​អារម្មណ៍​សោកស្ដាយ​នៅពេល​ក្រោយ អ្នក​គួរតែតាម​ដាន​អាការៈទាំង​ឡាយ​ណា​ដែល​មាន​ភាព​មិនប្រក្រតីចំពោះសត្វចិញ្ចឹមរបស់អ្នក និងតាមដានអាការៈរបស់សត្វចិញ្ចឹមទាន់នៅមិនទាន់ធ្ងន់ធ្ងរ។ 

១. ក្អួត
បើអ្នកសង្កេតឃើញសត្វចិញ្ចឹមរបស់អ្នកក្អួតយូរៗម្ដងនេះមិនមែនជាបញ្ហានោះទេ ប៉ុន្ដែ​បើ​សត្វ​ចិញ្ចឹម​ក្អួត​ ២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​អ្នក​គួរ​ប្រញាប់​យក​សត្វ​ចិញ្ចឹម​អ្នក​ទៅ​កាន់​ពេទ្យ​សត្វ​ជា​បន្ទាន់​។

​២. រាគ
បើអ្នកឃើញសត្វចិញ្ចឹមអ្នករាគរូសជាញឹកញាប់ក្នុងមួយថ្ងៃ អ្នក​មិន​គួរ​ទុក​យូរ​ទេ​គួរ​តែ​នាំ​ទៅ​កាន់​ពេទ្យសត្វទៅ។

៣ ក្អក
ក្អកក៏សញ្ញាមួយបញ្ចាក់ថាសត្វចិញ្ចឹមអ្នកកំពុងតែមានជម្ងឺហើយ ជា​ពិសេស​វា​ក្អក​នៅ​ពេល​កំពុង​តែ​ដេក​។​

៤.​ ការផ្លាស់ប្ដូរចំណង់បរិភោគ
សត្វចិញ្ចឹមប្រៀបដូចជាមនុស្សដែរតែងតែផ្លាស់ប្ដូរចំណង់នៃការបរិភោគ ប៉ុន្ដែ​នេះ​ក៏​សញ្ញា​មួយ​ដែរ​ ប្រសិនបើវាមិនបរិភោគជាញឹកញាប់អាចបញ្ចាក់ថាវាកំពុងតែឈឺហើយ។

៥. ក្ដៅខ្លួន
ប្រសិនបើសត្វចិញ្ចឹមអ្នកមានកម្ដៅខ្លួនខុសធម្មតា អ្នកគួរនាំវាទៅពេទ្យសត្វទៅ។

៦. រមាស់ស្បែក
បើសិនអ្នកឃើញសត្វចិញ្ចឹមអ្នកកើតរមាស់ចេះតែអេះស្បែកជាញឹកញាប់នោះបញ្ចាក់ថាវាកំពុងតែកើតចៃហើយ។

៧. ដេកស្ដូកស្ដឺង
បើសិនសត្វចិញ្ចឹមអ្នកចេះតែសម្ងំដេក មិនសូវរត់លេងដូចកាលពីមុន បញ្ចាក់​ថា​វា​កំពុង​មាន​ជម្ងឺ​។​

៨ មានក្លិនមាត់ស្អុយ
នេះបញ្ចាក់ថាវាកំពុងតែមានបញ្ហានៅខាងក្នុងរាងកាយទើបធ្វើឲ្យមានក្លិនមាត់ខុសធម្មតា អ្នកគួរតែនាំវាទៅពេទ្យសត្វទាន់សភាពមិនទាន់ធ្ងន់ធ្ងរ។

៩. ភ្នែកក្រហម
មិនថាមនុស្សឬសត្វទេនៅពេលដែលភ្នែកមានពណ៌ក្រហមគឺសុទ្ធតែមានបញ្ហា។

១០. ទឹកនោមប្រែពណ៌
នៅពេលដែលអ្នកឃើញសត្វចិញ្ចឹមអ្នកបត់ជើងមកមានទឹកនោមពណ៌ខុសធម្មតា បញ្ជាក់ថាវាកំពុងមានជម្ងឺ៕

ប្រែសម្រួលដោយ ធានី
ប្រភព Top 10 home remendies



No comments