ព័ត៌មានថ្មីបំផុត

ចង់​ឈប់​​ងងុយ​​ដេក​​ពេល​​​អាន​​សៀវ​ភៅ​​មែន​​ទេ​?​

Loading...
មាន​​មនុស្ស​មិន​តិច​ទេ​ដែល​តែង​តែ​មាន​អារម្មណ៍​ងងុយ​ដេកគ្រប់​ពេល​ដែល​កាន់​សៀវ​ភៅ​មិន​បាន​ប៉ុន្មាន​នាទី​នោះ​។ ជុំវិញ​បញ្ហា​ងងុយ​ដេក​នេះ​ មិន​មែន​ជា​បញ្ហា​ដែល​រាំង​ស្ទះ​ចំពោះ​ការ​អាន​សៀវភៅ​ទៀត​ឡើយ​ ដោយ​អត្ថបទ​នេះ​នឹង​បញ្ជាក់​អ្នក​គ្រប់គ្នា​ពី​មធ្យោ​បាយ​ដោះស្រាយ​ជាមួយ​វា​យ៉ាង​មាន​ប្រសិទ្ធភាព​។
 ១. ព្យាយាមអានតាមប្រពន្ធ័អេឡិចត្រូនិច
បើសិនជាអ្នកតែងតែងងុយដេកពេលដែលអ្នកអានសៀវភៅនោះ អ្នកអាចព្យាយាមរកវិធីថ្មីក្នុងការអានដែលអាចជួយឲ្យអ្នកគេចផុតពីវាបាន។ អ្នកអាចជ្រើសរើសការអានតាម ទូរស័ព្ទដៃ កំព្យូរទ័រ ឬរបស់ផ្សេងទៀតៗដោយវាអាចជួយឲ្យអ្នកមិនងាយបិទភ្នែក និងកាន់តែមានភាពផ្ដោតអារម្មណ៍ខ្លាំងជាងមុន។

២. ព្យាយាមកុំអានតែម្យ៉ាង
ក្នុងចំណុចនេះទាមទារឲ្យអ្នកអានធ្វើអ្វីៗផ្សេងទៀត ខណៈពេលដែលកំពុងអាន។ អ្នកអាចធ្វើការកត់ចំណាំ ឬស្ដាប់ចម្រៀងកំដរក៏បាន ដើម្បីជួយឲ្យអ្នកចៀសផុតពីភាពងងុយដេកបាន។

៣​. ធ្វើការសម្រាកខ្លះពេលកំពុងអាន
បើសិនជាគ្រប់ពេលដែលអានយូរបង្កឲ្យអ្នកបើកភ្នែកមិនរួចនោះ អ្នកអាចជ្រើសរើសវិធីមួយដោយគ្រាន់តែធ្វើការសម្រាកខ្លះពេលកំពុងអានសៀវភៅ។ អ្នកអាចសម្រាករាល់ការបញ្ចប់មួយទំព័រម្ដងឬក៏រាល់១០នាទីម្ដងក៏បាន។

៤. មិនត្រូវអោនមុខចុះដើម្បីអាននោះទេ
ការអោនមុខចុះដើម្បីអានបែបនេះច្បាស់ណាស់នឹងធ្វើឲ្យអ្នកមានអារម្មណ៍ពិបាកបើកភ្នែកយ៉ាងឆាប់រហ័ស។ កាយវិការដែលត្រឹមត្រូវសម្រាប់ការអាននោះ គឺអ្នកត្រូវតែធ្វើយ៉ាងណាឲ្យសៀវភៅមានកម្រិតស្មើរជាមួយភ្នែករបស់អ្នក។

៥. ព្យាយាមកុំអាននៅកន្លែងដែលស្ងាត់ជ្រងំនិងងងឹតៗ
អ្នកណាក៏ដូចអ្នកណាដែលនៅពេលដែលអានសៀវភៅក្នុងកាលទេសៈបែបនេះនឹងធ្វើឲ្យអ្នកដេកលក់បានយ៉ាងងាយស្រួល។ បែបនេះហើយអ្នកត្រូវតែអាននៅកន្លែងណាដែលមានសម្លេងរំខានខ្លះៗនិងកន្លែងដែលមានពន្លឺគ្រប់គ្រាន់។

ប្រភព៖ Healthcentral
អត្ថបទដោយ៖ ប៉ោ គឹមហុក