ព័ត៌មានថ្មីបំផុត

៥​វិធី​ជួយ​ឲ្យ​ការ​បែក​គ្នា​ប្រកប​ដោយ​សន្ដិ​វិធី​

Loading...
ការចាកចេញឬចែកផ្លូវពីនរណាម្នាក់ដែលអ្នកធ្លាប់ស្រលាញ់ពិតជាពិបាកណាស់ មាន​ពេល​ខ្លះ​បន្ទាប់ពីបែកគ្នាហើយសូម្បីតែភាពជាមិត្ដនឹងគ្នាក៏មិនអាចកើតមានឡើងដែរ។ ខាងក្រោម​នេះជាវិធីសាស្រ្ដងាយៗដែលអាចជួយបង្ហាញផ្លូវដល់អ្នកក្នុងការធ្វើយ៉ាងណាបែកគ្នាដោយ​សន្ដិវិធី និងក្លាយជាមិត្ដនិងគ្នា។\
១. ជ្រើសរើសពេលវេលាដែលសមស្រប
នៅពេលដែលអ្នកបានសម្រេចចិត្ដថាចែកផ្លូវគ្នាដើរហើយ អ្នកគួរតែគិតឲ្យបានម៉ត់ថា តើអ្នកគួរនិយាយរឿងនេះនៅពេលណា? នៅកន្លែងណា? ក្នុងកាលៈទេសៈណាមួយ? តើដៃគូរបស់អ្នកមានអារម្មណ៍បែបណា?

២. ជ្រើសរើសកន្លែងដែលអាចទុកចិត្ដបាន
អ្នកគូរតែជ្រើសរើសកន្លែងណាដែលអាចផ្ដល់សុវត្ដិភាពដល់អ្នក ក្រែងលមានរឿងអ្វីកើត​ឡើងដោយមិននឹកស្មាន់ដល់ យកល្អអ្នកគួរតែណាត់ជួបគ្នាក្នុងភោជនីយដ្ឋាន ឬកន្លែងណា​ដែលនៅជិតប៉ុស៊ិ៍ប៉ូលីសជាដើម។ អ្នកមិនគួរណាត់ជួបគ្នានៅកន្លែងដែលអ្នកណាត់ជួបគ្នា​ដំបូងនោះទេ វាអាចឲ្យអ្នកនឹកឃើញរឿងចាស់បាន។

៣.​ និយាយតទល់នឹងគ្នា
មានតែការនិយាយតទល់នឹងគ្នាទេ ទើបអាចឲ្យអ្នកបែកគ្នាដោយសន្ដិវិធី អ្នកគួរតែត្រៀមនៅ​ហេតុផលឲ្យបានច្បាស់លាស់ នឹងឆ្លើយនៅសំណួរដែលគេបានសួរបានក្បោះក្បាយ ប្រាប់ពី​ហេតុផលរបស់អ្នកទៅកាន់គេ។

៤. កុំបន្ទោសនរណាម្នាក់
ត្រូវចង់ចាំថាការបែកគ្នារបស់អ្នកមិនមែនជាកំហុសរបស់នរណាម្នាក់ឡើយ អ្នកក៏មិនគួរ​បន្ទោសដៃគូររបស់អ្នកដែរ។

៥. គិតអ្វីក្នុងន័យវិជ្ជមាន
អ្នកគួរគិតអ្វីក្នុងន័យវិជ្ជមានជានិច្ច មិនត្រូវខឹងនឹងគេឡើយ អ្នកគួរតែជូនពរគេឲ្យជួបតែ​សំណាង​ល្អហើយជួបអ្នកថ្មីដែលល្អជាងអ្នក៕

ប្រែសម្រួលដោយ ធានី
ប្រភព Relationship Consulting Center

No comments