ប្រយ័ត្នចំនុចទាំងនេះ បើចង់ទាក់ទាញចំណាប់អារម្មណ៍គេពេលជួបលើកដំបូង
Loading...
វាពិតជាមានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់រូបក្នុងការចេញក្រៅជួបអ្នកដទៃ និងជាពិសេសទាមទារចំណាប់អារម្មណ៍ពីអ្នកដទៃនៅពេលជួបពួកគេលើកដំបូង។ តើលោកអ្នកចង់ដឹងពីគន្លឹះដែលធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍តាំងពីជួបលើកដំបូងដែរទេ? បើមែន អត្ថបទនេះនឹងជួយអ្នកបានយ៉ាងប្រាកដ។
នៅពេលចេញក្រៅជួបគ្នាលើកដំបូង អាកប្បកិរិយារបស់យើងមានភាពសំខាន់ជាងសម្តីរបស់យើងច្រើនយ៉ាងមិនគួរឲ្យជឿ។ ដូច្នេះនៅពេលជួបគេលើកដំបូង លោកអ្នកត្រូវរក្សាអាកប្បកិរិយាឲ្យបានល្អ និង ញញឹមឲ្យបានច្រើន។
2. រក្សាចន្លោះទីតាំង
នៅត្រង់នេះ គឺចង់បញ្ជាក់ថាលោកអ្នកគួរតែដឹងពីទីតាំងដែលអ្នកត្រូវឈរ ឬ អង្គុយឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍ ដូចជាពេលត្រូវទៅសម្ភាសន៍ការងារ លោកអ្នកមិនគួរអង្គុយឆ្ងាយពេកពីអ្នកសម្ភាសន៍នោះទេ វាហាក់ដូចជាមិនទំនង និង ផ្តល់ភាពលំបាកដល់ការទំនាក់ទំនង។
3. សម្លៀកបំពាក់
សម្លៀកបំពាក់របស់អ្នកគួរតែស៊ីនឹងចរិតរបស់អ្នក។ បើអ្នកចង់ឲ្យការជួបរវាងអ្នកនិងអ្នកដទៃលោកអ្នកគួរតែស្លៀកពាក់ខោរអាវណាដែលស្អាតបាត សមរម ត្រឹមត្រូវតាមកាលៈទេសៈ។
4. គ្រឿងអលង្ការ
ពាក់គ្រឿងអលង្ការកាន់តែតិចកាន់តែល្អ។ លោកអ្នកគួរពាក់គ្រឿងអលង្ការណាដែលមើលទៅមិនឆើតឆាយពេក ហើយសមល្មមនឹងខោរអាវ។
5. ផាត់មុខ
លោកអ្នកគួរដឹងថាការផាត់មុខនឹងជួយអ្នកឲ្យមានទំនុកចិត្តច្រើនជាងមុន ប៉ុន្តែបើអ្នកផាត់វាច្រើនខ្លាំងពេក វានឹងធ្វើឲ្យអ្នកមើលទៅចាស់ និងមិនបញ្ចេញនូវសម្រស់ធម្មជាតិរបស់អ្នក។
រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព Brightside





No comments