ព័ត៌មានថ្មីបំផុត

ធ្វើម៉េចទើបអាចឈប់គិតរឿងដែលធ្វើឲ្យឈឺក្បាល?

Loading...
ការព្រួយបារម្ភ ខ្វល់ខ្វាយច្រើន ជារឿងមួយដែលអាក្រក់ដែលនាំឲ្យប៉ះ​ពាល់ដល់សុខភាព​ផ្លូវចិត្តរបស់អ្នក។ ការព្រួយបារម្ភទាំងនេះអាចឲ្យអ្នកកើតជម្ងឺបាក់ទឹកចិត្ដដោយមិនដឹងខ្លួនដោយសារតែអ្នកច្រើនតែខ្វល់ខ្វាយពីរឿងអតីតកាលបច្ចុប្បន្នច្រើនពេក។ អ្នកគួរតែ​បញ្ឈប់នូវ​ទង្វើទាំងនោះ ដើម្បីសុខភាពផ្លូវចិត្ដអ្នកបានល្អប្រសើរ ខាងក្រោម​នេះជាវិធី​ជួយបង្ហាត់​ខួរក្បាល​អ្នកឲ្យឈប់ខ្វល់ពីរឿងមួយចំនួន។
១. ការសរសេររឿងរ៉ាវទាំងនោះក្នុងសៀវភៅ
នៅពេ​លដែលអ្នកចង់ហ្វឹកហាត់ខួរក្បាលរបស់អ្នកឲ្យឈប់ខ្វល់ខ្វាយ ព្រួយបារម្ភពីរឿងអ្វីមួយ​អ្នកគួរតែសរសេររឿងរ៉ាវទាំងនោះក្នុងសៀវភៅឬក្នុងកុំព្យូទ័រ។ ការធ្វើដូច្នេះអាចឱ្យខួរក្បាលរបស់អ្នកមិនប្រើប្រាស់ថាមពលក្នុងការគិត ឬចង់ចាំអ្វីមួយដោយលម្អិត។​

បើតាមក្រុមអ្នកស្រាវជ្រាវបានបញ្ចាក់ថា ការព្រួយបារម្ភច្រើនអាចជាប្រភេទជម្ងឺរ៉ាំរ៉ៃ។ តាម​របាយការណ៍អ្នកស្រាវជ្រាវ Anxiety, Stress & Coping​ បានឲ្យដឹងថា ការសរសេរ​នូវរឿង​រ៉ាវ​ទាំង​ឡាយអាចឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការគិត វែកញែកបានត្រឹមត្រូវ អាច​រក​ចំណុច​ខ្វះខាតនិងអាចដោះស្រាយបាន។

២. ធ្វើសមាធិ
ការសមាធិ សញ្ជឹងគិត អាចជួយឲ្យខួរក្បាលរបស់អ្នកមិនមានការព្រួយបារម្ភច្រើន។ បើតាមរបាយការណ៍អ្នកស្រាវជ្រាវ Psychosomatic Medicine ថាការសមាធិ សញ្ជឹងគិតគឺផ្ដល់​ផលល្អសំរាប់ខួរក្បាលរបស់អ្នក។ ​ដើម្បីអនុវត្ដន៍វិធីនេះអ្នកគ្រាន់តែ​បិទភ្នែក​សញ្ជឹង​គិត​ប្រមាណ​ ៣០ នាទី ហើយ​​អ្នក​គួរ តែជ្រើសរើសយកបទចម្រៀងណា​របៀប​មនោរសច្ចេតនា​ជាដើម។

៣. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណមិនត្រឹមតែអាចឲ្យអ្នកមានសុខភាពល្អនោះទេ ក៏អាចឲ្យអ្នកឈប់ខ្វល់ខ្វាយបានដែរ។ អ្នកគួរចំណាយពេលពី ៥ ទៅ ១០នាទីក្នុងការធ្វើលំហាត់ប្រាណ ឬ ក៏អ្នកអាចទៅស្រូបយកខ្យលអាកាសបែបធម្មជាតិស្ដាប់សូរសំលេងព្រៃព្រឹក្សារ និងជួយឲ្យអ្នកឈប់ខ្វល់ពីរឿងមួយចំនួន៕

ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Just Amazing Recipes

No comments