ព័ត៌មានថ្មីបំផុត

ឱកាស​​ការងារ​​ស្ម័គ្រ​​ចិត្ត​​​មហោ​​ស្រព​ភាព​​យន្ត​អន្តរ​ជាតិ​​កម្ពុជា​​

Loading...
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាព្រឹត្តិការណ៍បញ្ចាំងភាពយន្តធំបំផុតនៅកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ខ្សែភាពយន្តផលិតនៅក្នុងប្រទេសកម្ពុជា និងការបង្ហាញពីខ្សែភាពយន្តថ្មី។

នេះជាលើកទី៧ហើយដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជានឹងត្រូវប្រារព្ធឡើង ហើយឥឡូវនេះមហោស្រព ត្រូវការអ្នកស្ម័គ្រចិត្ត​ ដែលមានចំណាប់អារម្មណ៍ចំពោះខ្សែភាពយន្ត និងចូលរួមជាមួយគ្នាក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
អ្នកស្ម័គ្រចិត្តនិងមានឱកាសរីករាយជាមួយនឹងខ្សែភាពយន្តជាច្រើននិងជួបជាមួយភ្ញៀវមកពីជុំវិញពិភពលោក។

ទំនួលខុសត្រូវ៖
  •          ការងាររដ្ឋបាល
  •           ចែកសំបុត្រ
  •           គ្រប់គ្រងទីកន្លែង
  •          សម្របសម្រួលព្រឹត្តិការណ៍ពិសេស
  •          ការគាំទ្រផ្នែកបច្ចេកទេស
  •      ការទំនាក់ទំនង
  •      បកប្រែឯកសារ / បកប្រែភាសា
  •           ទទួលគណៈប្រតិភូ / បដិសណ្ឋារកិច្ច           
 អ្នកស្ម័គ្រចិត្តទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការងារពេលព្រឹត្តិការណ៍បញ្ចប់

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបទៅកាន់លោក អ៊ុក បញ្ញាលី​ តាមរយៈ​ Emailpanhaly.ouk@cambodia-cfc.org

ផុតកំណត់ថ្ងៃ ទី១៥​ ខែកុម្ភៈ ឆ្នាំ២០១៧
ចំណាំ៖ មានតែបេក្ខជនដែលជាប់សម្រាំងតែប៉ុណ្ណោះដែលនឹងត្រូវជូនដំណឹង។
សម្រាប់ពត៌មានលម្អិតសូមទាក់ទង៖ ០២៣ ២២២ ៩២០ | ០១២ ៨១៧ ៤៣១



No comments