ឱកាសបញ្ចេញស្នាដៃ ប្រលងសំណេរអត្ថបទ “សំណល់ថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា”
Loading...
ដោយមើលឃើញថាការប្រើប្រាស់ថង់ប្លាស្ទិកនៅប្រទេសកម្ពុជាមានការកើនឡើងហួសប្រមាណជាង ២ ០០០ ថង់ក្នុងមួយឆ្នាំ ដែលស្មើ១០ដងនៃចំនួនប្រើប្រាស់របស់ប្រជាជននៅតំបន់អឺរ៉ុប។ អង្គការ ACRA
បានបង្កើតការប្រកួតសំណេរអត្ថបទអំពីសម្រាមថង់ប្លាស្ទិកនៅកម្ពុជា
ក្នុងគោលបំណងឲ្យយុវជនកម្ពុជាផ្តោតការចាប់អារម្មណ៍ខ្ពស់ទៅលើបរិស្ថានជាពិសេសសម្រាមថង់ប្លាស្ទិក។
ប្រធានបទៈផ្តោតសំខាន់ទៅលើសំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជា
ដោយបង្ហាញនូវបញ្ហាដែលបង្កដោយថង់ប្លាស្ទិក ដំណោះស្រាយ
និងជាពិសេសគំនិតច្នៃប្រឌិតថ្មី។
លក្ខខណ្ឌនៃការចូលរួម៖
- · សំណេរត្រូវសរសេរជាភាសាខ្មែរ
- · ច្រើនបំផុត៣ទំព័រ (Font: Khmer OS; Size: 12)
- · បេក្ខជន/បេក្ខនារី អាយុចាប់ពី ១២ដល់២៥ ឆ្នាំ
- · សិស្សានុសិស្សអាយុចាប់ពី ១២ដល់១៨ឆ្នាំ ត្រូវបានលើកទឹកចិត្តឲ្យចូលរូម។
គណៈកម្មការវាយតម្លៃនឹងជ្រើសរើសបេក្ខភាពចំនួន៣រូប ដោយផ្តោតសំខាន់ទៅលើ៖
- · ចំណោទបញ្ហាច្បាស់លាស់និងត្រឹមត្រូវ (20%)
- · ដំណោះស្រាយសមស្រប (30%)
- · គំនិតច្នៃប្រឌិតថ្មីទៅលើដំណោះស្រាយ (50%)
- អត្ថបទអ្នកឈ្នះនឹងមានឱកាសចុះផ្សាយលើសារព៍តមានដែលជាដៃគូរបស់អង្គការ ACRA និងមានឱកាសចងជាបណ្តាញ (networking opportunity) ជាមួយស្ថាប័នអង្គការ និងបណ្តាស្ថាប័នផ្សេងៗទៀត
ចាប់ផ្តើមទទួលសំណេរពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ prachsoengchealy@gmail.com ឫ
លេខទូរស័ព្ទ 086 479 149
អត្ថបទ៖ ដៃគូសហការ
រៀបរៀងដោយ ៖ ជី បរមី






No comments