ព័ត៌មានថ្មីបំផុត

របស់៦យ៉ាងដែលប្តូរមិនបានក្នុងជីវិត

Loading...

ការ​ផ្លាស់​ប្តូរ​គឺ​ជា​រឿង​ល្អ​មួយ​ដែល​មនុស្ស​អាច​ធ្វើ​បាន​ដើម្បីបង្កើន​ភាព​រុង​រឿង​នៅក្នុង​ជីវិត​ ប៉ុន្តែ​ធ្វើ​ជា​មនុស្ស​យើង​ត្រូវ​ទទួល​ស្គាល់​ថាគ្មាន​អ្វី​ដែល​ត្រូវ​បាន​បង្កើត​អោយ​ល្អ​ឥត​ខ្ចោះនោះ​ទេ។ យើង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អោយ​ជីវិត​ងាយ​ស្រួល​ជាង​មុន ដើម្បីជោគជ័យ​ ដើម្បីមនុស្ស​មួយ​ក្រុម​ដែល​អ្នក​ស្រលាញ់​ពេញចិត្ត និង​ដើម្បីអនាគត​ខ្លួន យ៉ាង​ណា​ក្តីត្រូវ​ចាំ​ថា​ចំនុច​មួយ​ចំនួន ​ទោះអ្នក​ខំយ៉ាង​ណា​ក៏មិន​អាច​ផ្លាស់​ប្តូរ​បាន​ដែរ​ ៖


១.​ អ្នកដទៃ​មិន​ចូល​ចិត្ត​យើង​ទាំង​អស់​ទេ
មនុស្ស​កើត​មក​ខុស​ៗគ្នា ចូល​ចិត្ត​របស់​ខុស​ៗគ្នា ហើយ​គេ​អោយ​តំលៃ​ទៅលើ​អ្នក​ដទៃក៏​ខុស​គ្នា​ដែរ។ ការ​ដែល​យើង​ទៅខំប្រឹង​ទៅធ្វើ​អោយ​គេ​ចូល​ចិត្ត​នោះ នឹង​ធ្វើ​អោយ​គេ​រឹត​តែមិន​ចូល​ចិត្ត​ថែម​ទេ​។ បង្ហាញ​ភាព​ពិត​របស់​យើង​ទៅ កាន់​គេ គេ​ចូល​ចិត្ត​ប៉ុណ្ណា​ទទួល​យក​ប៉ុណ្ណឹង​ទៅ ព្រោះថា​យើង​មិន​អាច​បង្ខំសតិបញ្ញា​គេ​បាន​ទេ។​

២. ភាព​សោក​ស្តាយ
ការ​បង្ហាញ​ភាពសោក​ស្តាយ​ម្តង​ម្កាល​លើ​អ្វីមួយគឺជារឿងមិន​អាច​ចៀស​បាន​ទេ ប៉ុន្តែត្រូវគិត​ថាភាព សោក​ស្តាយ​នេះ មិន​អាច​ផ្លាស​ប្តូរ​អ្វីបាន​ទេ។ គ្រាន់​តែត្រូវ​ចង​ចាំ​វា​ទុក​ បន្តដំណើរ​ទៅមុខ​ ហើយ​កំុ​ដើរ​តាម​គន្លង​ចាស់​ដែល​ធ្វើ​អោយ​មាន​ភាព​សោក​ស្តាយ​ទៀត​។

៣. កំុ​ចង់​ផ្លាស់​ប្តូរ​មនុស្ស
បើ​គេ​ចង់​ស្តាប់​តាម​យើង​នោះ គេ​នឹង​មក​រាប់​រក​ហើយ​សំុ​ដំបូន្មាន​ពីយើងហើយ។ កំុ​បាច់ទៅចាប់​ទៅ​អូស​ទាញគេ​ដោយ​ទង្វើ​ណា​ទេ ព្រោះទោះបីជា​បង្ខំ​គេ​បាន​ក្តី ក៏វា​មិន​បាន​យូរ​ដែរ ។ អោយ​គេ​ដើរ​តាម​គន្លង​គេ ហើយ​ស្របតាម​ការ​សំរេច​ចិត្ត ទើប​វា​គង់វង្ស​។

៤. អ្នក​គ្មាន​ជីវិត​អមតៈទេ
យើង​តែង​ខំប្រឹង ដើម្បីអនាគត​គ្រួសារ ខ្លួន​ឯង អំណាច​ មាសប្រាក់​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួ​ន​ខំពេក​រហូត​យក​ជំងឹ​មក​ដាក់​ខ្លួន​ហើយ​ធ្វើ​អោយ​អ្វីដែល​ខំ​រក​នោះ បាត់​បង់​ទៅវិញ ។ ទុក​ពេល​សំរាប់​ខ្លួន​ផង ធ្វើ​អ្វី ដែល​ខ្លួន​រីករាយ​ ព្រោះ​បើ​មិន​សប្បាយ​ពេល​នេះ​ទេ មិន​ដឹង​ថា​អនាគត​នឹង​យ៉ាង​ណា​ឡើយ។

៥. ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​
បើ​រវល់​តែ​ប្រៀប​ធៀប​ចំណេះ​ខ្លួន សម្រស់​ តំណែង​ ជាមួយ​អ្នក​ដទៃ​នោះ នឹង​គ្មាន​ថ្ងៃ​បាន​សុខ​ទេ ។ យើង​មិន​អាច​កែខ្លួន​អោយ​ដូច​នរណា​ម្នាក់​បេះបិទបាន​ទេ ព្រោះថា​យើង​កើត​មក​ខុស​គ្នា និង​មាន​ចំណុច​ល្អ​រៀង​ៗខ្លួន​។

៦. ការ​គ្រប់​គ្រង​អារម្មណ៍
យើង​មិន​អាច​ផ្លាស់​ប្តូរ​ការ​គិត និង​សកម្មភាព​របស់​នរណា​ក្រៅ​ពិ​ខ្លួន​ផ្ទាល់​បាន​ទេ ។ អ្វីដែល​ធ្វើ​បាន​នោះ​គឺ​ការ​គ្រប់​គ្រង​ខ្លួន​ឯង ព្រោះ​ថា​សម្តី និង​ចរិត​របស់​គេ​អាច​ប៉ះ​ពាល់​យើង​ប៉ុណ្ណា​នោះ​គឺស្ថិត​លើ​យើង​ជាអ្នក​កំណត់​។


អត្ថបទដោយ​៖ ហ៊ុន កែវលីដែត
ប្រភព​៖ Life Hack

No comments