ព័ត៌មានថ្មីបំផុត

ធ្វើ​ម៉េច​ឲ្យ​ជីវិត​សប្បាយ​ពេល​នៅ​រៀន​សាកល​វិទ្យា​ល័យ?​

Loading...
សម្រាប់មនុស្សមួយចំនួន ពេលរៀននៅសាកលវិទ្យាល័យជាពេលមួយដែលគួរឲ្យធុញទ្រាន់និងស្រ្តេសយ៉ាងខ្លាំង ព្រោះត្រូវធ្វើកិច្ចការសាលាច្រើន មានទំនួលខុសត្រូវច្រើន ហើយពេលខ្លះត្រូវធ្វើការងារស្ម័គ្រចិត្តឬការងារក្រៅម៉ោងផ្សេងៗទៀត។ ដូច្នេះតើគួរធ្វើយ៉ាងណាឲ្យជីវិតនៅសាកលវិទ្យាល័យមានភាពសប្បាយរីករាយ? ចំនុចប៉ុន្មានខាងក្រោមអាចជួយបាន៖
១.​ នៅក្បែរមិត្តល្អៗ
អ្នកត្រូវការមនុស្សដែលអាចប្រាប់ពីបញ្ហាពេលពិបាកចិត្ត ជប់លៀងជាមួយអ្នកពេលអ្នកសប្បាយចិត្តឬមានដំណឹងល្អអ្វីមួយ និងមនុស្សដែលអ្នកអាចពឹងពាក់ខាងផ្នែកអារម្មណ៍បានពេលអ្នកពិតជាជួបបញ្ហាក្នុងការសិក្សា។ មនុស្សទាំងនោះមិនងាយរកទេ តែអ្នកត្រូវជឿថាពួកគេកំពុងរង់ចាំអ្នកនៅទីណាមួយ។

២.​ រៀនមុខវិជ្ជាណាដែលត្រូវចំណូលចិត្តរបស់អ្នក
បើអ្នកពិតជាចូលចិត្តនិងស្រឡាញ់អ្វីដែលអ្នករៀន នោះអ្នកនឹងមិនមានភាពធុញទា្រន់ឬភាពមិនសប្បាយរីករាយនោះឡើយ។

៣. លម្ហែអារម្មណ៍
កុំគិតតែរៀនរហូតពេក យកពេលខ្លះទៅដើរលំហែរខួរក្បាលទើបអាចរៀនដោយសេចក្តីរីករាយបន្តទៀត។

៤. សម្រាកឲ្យចំសម្រាក
ពេលអ្នកសម្រាកពីការសិក្សា កុំព្យាយាមយកខួរក្បាលគិតនិងបារម្ភពីកិច្ចការសាលាអី។ ពេលសម្រាក អ្នកគួរធ្វើសកម្មភាពកំសាន្តនានាដូចជាអានសៀវភៅរឿង សៀវភៅកំប្លែង ឬមើលកុនជាដើម។

៥. គេងឲ្យគ្រប់គ្រាន់
អ្នកត្រូវចេះរៀបចំផែនការនិងគ្រប់គ្រងពេលវេលាឲ្យបានច្បាស់លាស់ ដោយកំណត់ពេលវេលាដែលអ្នកត្រូវរៀនដោយខ្លួនឯង និងពេលដែលអ្នកត្រូវចួលគេងឲ្យបានវិសមភាព។

៦. ញាំឲ្យគ្រប់គ្រាន់
បើអ្នកគិតតែពីគេង និងរៀនដោយមិនញាំអាហារ នោះខួរក្បាលរបស់អ្នកក៏មិនដំណើរការល្អ ហើយអារម្មណ៍របស់អ្នកក៏មិនល្អតាមនោះដែរ។

៧. ស្គាលពីចំនុចខ្សោយខ្លួនឯង
ពេលអ្នកដឹងច្បាស់ពីចំណុចខ្សោយខ្លួនឯង កុំពិបាកចិត្តពីវាអី ផ្ទុយទៅវិញអ្នកគួរចំណាយពេលរកដំណោះស្រាយដើម្បីពង្រឹងសម្ថភាពរបស់ខ្លួនឲ្យបានប្រសើរ។

៨. ឯករាជ្យ
ធ្វើអ្វីដែលអ្នកចង់ធ្វើ និងអ្វីដែលអ្នកយល់ថាសប្បាយឬមានប្រយោជន៍ដល់ខ្លួនហើយមិនរំលោភបំពានសិទ្ធិឬផលប្រយោជន៍អ្នកដទៃ៕

អត្ថបទដោយ៖ ជី បូណ៌មី
ប្រភព៖ HuffingtonPost

No comments