ហេតុអីខ្លាចខ្មោច តែចូលចិត្តមើលរឿងខ្មោច?
Loading...
អ្នកដែលចូលចិត្តមើលរឿងខ្មោចភាគច្រើនសុទ្ធសឹងតែជាអ្នកខ្លាចខ្មោច។ ពេលមើលម្តងៗ អារម្មណ៍របស់អ្នកច្បាស់ជាភ័យ បែកញើសបាតដៃ កន្រ្តាក់ជើងពេលភ្លេងបុកម្តងៗ និងជួនកាលអាចដល់ថ្នាក់ស្រែក និង គប់របស់របរចោលទៀតក៏ថាបាន។ ខ្លាចខ្មោចហើយតែមើលរឿងខ្មោច នេះជាចម្ងល់ដែលនឹងបកស្រាយជាមួយមូលហេតុខាងក្រោមនេះថាតើមកពីហេតុអ្វី៖
១. បន្ធូរអារម្មណ៍អវិជ្ជមាន ទ្រឹស្តីរបស់ទស្សនវិទូជនជាតិក្រិច លោក Aristotle បង្ហាញថា មនុស្សត្រូវបានទាក់ទាញដោយរឿងរន្ធត់ គួរឲ្យខ្លាច ព្រោះរឿងទាំងនោះវាផ្តល់ឱកាសឲ្យពួកគេជម្រះអារម្មណ៍អវិជ្ជមាន ដែលជាដំណើរការមួយដែលទស្សនវិទូរូបនេះឲ្យឈ្មោះថា Catharsis។ ដូច្នេះជាមួយទ្រឹស្តីនេះ យើងអាចសន្មត់បានថា ការដែលយើងមើលរឿងរន្ធត់ សាហាវឃោរឃៅ ព្រោះតែដើម្បីបន្ធូរកំហឹង និងអារម្មណ៍មិនល្អក្នុងខ្លួន។
២. ភាពងឿងឆ្ងល់
មនុស្សយើងពូកែណាស់ខាងឆ្ងល់ ហើយតែងតែចង់ដឹងគ្រប់បែបយ៉ាង ដោយសារយើងមានខួរក្បាលដែលធ្វើការមិនឈប់និងសកម្ម។ យើងចូលចិត្តភាពតក់ស្លុត ភ្ញាក់ផ្អើល ដើម្បីបំពេញនូវរោគឆ្ងល់មើលមិនជារបស់យើង។
៣. ចូលចិត្តអារម្មណ៍រុញច្រាន
អ្នកខ្លះចូលចិត្តមើលរឿងខ្មោច ទាំងខ្លួនខ្លាចខ្មោច ដោយសារតែមានចំណូលចិត្តនូវការដែលអារម្មណ៍មានអ្វីមកទង្គិចរុញច្រាន ឬពញ្ញាក់ ដែលជាអារម្មណ៍មួយពិបាកបែងចែក។
៤. ចង់ឃើញការបញ្ចប់នៃរឿងខ្មោច
ន័យនេះចង់សំដៅទៅលើ អារម្មណ៍បន្ទាប់ពីមើលរឿងខ្មោចហើយ ដែលធ្វើឲ្យអ្នកខ្លះធូរស្រាល និងសប្បាយចិត្ត ឬមួយអាចនឹកទៅដល់អារម្មណ៍តានតឹងកំពុងមើលទៀតផង។ មូលហេតុនេះហើយដែលជំរុញអ្នកឲ្យកាន់តែចូលចិត្តមើលរឿងខ្មោចថែមទៀត ព្រោះតែអ្នកមិនចងចាំនូវភាពរន្ធត់បុករុកអារម្មណ៍ពេលកំពុងមើលនោះទេ តែជាភាពរន្ធត់បែបកម្សាន្តច្រើនជាង នេះជាការលើកឡើងរបស់សាស្រ្តាចារ្យ Glenn Sparks នៃសាកលវិទ្យាល័យPurdue ។

៥. ញៀននឹងអារម្មណ៍រន្ធត់
ការញឿននឹងអារម្មណ៍ភ័យរន្ធត់នេះបណ្តាលមកពីកត្តាផ្លូវចិត្ត និង ការគិតនៃខួរក្បាលរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះគិតថា បើខ្លាចហើយ មើលធ្វើអីទៀត។ ខុសស្រលះហើយ! កាន់តែខ្លាចកាន់តែចង់ដឹង ហើយអារម្មណ៍ភ័យរន្ធត់ពេលដែលរឿងខ្មោចកំពុងលេង ធ្វើឲ្យអ្នកមានអារម្មណ៍ចូលចិត្តខ្លាំងរហូតដល់ញៀន។
អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Znews
អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Znews

No comments