ធ្វើយ៉ាងណាទើបឆាប់គេងលក់?
Loading...
មនុស្សមិនតិចនោះទេ ដែលជួបបញ្ហាគេងមិនលក់ជារៀងរាល់យប់។ ហើយបញ្ហាមួយនេះ នឹងបង្កជាគ្រោះថ្នាក់ផ្សេងៗទៀតដល់សុខភាព។ បែបនេះហើយ អ្នកត្រូវតែស្វែងរកវិធីដោះស្រាយឲ្យបានឆាប់រហ័សសម្រាប់សុខភាពដ៏បវរ។ អត្ថបទនេះ នឹងប្រាប់អ្នកពីការផ្លាស់ប្ដូរ ២យ៉ាងដែលអាចអនុវត្តិតាម៖
រឿងដំបូងដែលអ្នកត្រូវធ្វើនោះ
គឺបិទចោលរាល់គ្រឿងអេឡិចត្រូនិចដែលបង្កជាការរំខានដល់អ្នក។
អ្នកក៏អាចសាកល្បងងូតទឹកក្ដៅអ៊ុនៗមុនចូលគេង និងបើកម៉ាស៊ីនត្រជាក់ឲ្យត្រជាក់ ។
ការអានសៀវភៅក៏ជាមធ្យោបាយមួយដែលជួយឲ្យអ្នកឆាប់ងងុយដេកផងដែររ។
ព្យាយាមផឹកទឹកក្ដៅអ៊ុនមុនចូលគេង ផ្លាស់ប្ដូររបៀបគេង និងព្យាយាមធ្វើឲ្យខ្លួនឯងស្រួលខ្លួនដោយមិនត្រូវស្លៀកពាក់ខោអាវដែលតឹងៗពេកនោះទេ។
២. អ្នកគួរតែផ្លាស់ប្ដូររបៀបរស់នៅ
អ្នកត្រូវតែសម្អាតបន្ទប់គេងរបស់អ្នកឲ្យស្អាតជានិច្ច
ដោយធានាថាវាមិនមានក្លិនមិនល្អណាមួយនោះទេ។ ក្រៅពីនេះ
អ្នកមិនត្រូវញ៉ាំអាហារពេលល្ងាចភ្លាមចូលគេងភ្លែតនោះទេ។ ការបរិភោគនេះ
ទាមទារយ៉ាងហោចណាស់ក៏ ៣ម៉ោងមុនចូលគេងដែរ។ រឿងផ្សេងទៀតដែលអ្នកគួរតែអនុវត្តិនោះ
គឺមិនត្រូវផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននាពេលល្ងាច រឺពេលយប់នោះទេ ហើយក៏ត្រូវបញ្ឈប់ការគេងពេលថ្ងៃផងដែរ។
ប្រភព៖ WikiHow
អត្ថបទដោយ៖ ប៉ោ គឹមហុក





No comments