ព័ត៌មានថ្មីបំផុត

ធ្វើ​​យ៉ាង​​ណា​​ស្លៀក​​ខោ​រឹប​ៗ​ឲ្យ​មើល​ទៅ​សម​​ហ្ន៎?​

Loading...
នេះ​អាច​ជា​សំនួរ​ដែល​យុវតី​ភាគ​ច្រើន​តែង​តែ​ចង់​បាន​នូវ​ចម្លើយ​ដ៏​ត្រឹមត្រូវ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត​ ទៅ​តាម​បែប​ផែន​រាង​រៅ​ពី​ធម្មជាតិ​របស់​ពួកគេ​។ ថ្ងៃ​នេះ​យើង​សូម​ធ្វើការ​ចែក​រំលែក​គន្លឹះ​ពិសេស​ៗសម្រាប់​មិត្ត​ៗស្តី្រ​ដែល​និយម​ស្លៀក​ខោ​រឹប​រាង​មិន​ថា​ជា​សាច់​ក្រណាត់​ធម្មតា​ ឬ​ ខូវប៊យ​នោះទេ​ គឺ​សុទ្ធ​តែ​អាច​សាកល្បង​អនុវត្តន៍​បាន​

1. រើសយកខោចង្កេះខ្ពស់
ខោប្រភេទនេះគឺជួយជាពិសេសដល់ស្រ្តីគ្រប់រូបពេលដែលស្លៀកទៅគឺចេញទម្រង់រាងបានសមឥតខ្ចោះ។ ការរើសយកខោចង្កេះខ្ពស់នេះមិនតម្រូវឲ្យស្រ្តីយកគូទខោដែលមានប្រវែងវែងពេកទេ ហើយជាពិសេសមុននឹងទិញ លោកអ្នកគួរតែពិនិត្យមើលរូតឲ្យបានត្រឹមត្រូវ ចៀសវាងរូតដែលមានទំហំធំពេកដែលមើលទៅលោកអ្នកមានក្បាលពោះធំ។

2. ទិញខោរឹបដែលមានប្រវែងត្រឹមត្រូវ
លោកអ្នកមិនត្រូវទិញនូវខោរឹបដែលសំរុងរបស់វាហៀរហួសស្មងជើង ឬ ខើចលើសពីសម្មងជើងពេកនោះទេ។ ផ្ទុយមកវិញអ្នកត្រូវរើសយកខោដែលមានប្រវែងវែងល្មម។

3. ទិញខោដែលមានហោប៉ៅនៅផ្នែកក្រោយ
ការដែលខោរឹបរបស់អ្នកមានហោប៉ៅនៅនឹងផ្នែកគូទខោ គឺវាជួយឲ្យទម្រង់ត្រគាក និង គូទរបស់ស្ត្រីចេញមកមានទម្រង់ស្អាត និង មើលទៅសមបំផុត។

4. កុំខ្លាចចំពោះការទិញខោចង្កេះធំ
ក្នុងន័យនេះ គឺចង់ឲ្យលោកអ្នកជ្រើសរើសខោរឹបដែលមានទំហំសមល្មម កុំឲ្យរឹបពេកដែលវាអាចធ្វើឲ្យលោកអ្នកពិបាកក្នុងការធ្វើចលនា។ លោកអ្នកត្រូវចងចាំថាស្លៀកខោរឹប ប៉ុន្តែមិនមែនឲ្យរឹបសាច់ពេកនោះទេ។

រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព Wikihow.com

No comments