ព័ត៌មានថ្មីបំផុត

ទិញ​កុលាប​​ជូន​​គេ​​ ដឹង​​ពណ៌​​មួយៗ​​មាន​​ន័យ​​ម៉េច​​អត់?​​

Loading...
បើសិនជាអ្នកមានគំរោងទិញផ្កាកុលាបជូនមនុស្សជាទីស្រលាញ់ដូចជាម៉ាក់ប៉ា ប្តី ប្រពន្ធ គូសេ្នហ៍ ឫបងប្អូនក្នុងឳកាសផ្សេងៗនិងជាពិសេសក្នុងទិវានៃក្តីស្រលាញ់នេះ អ្នកគួរដឹងពីអត្ថន័យនៃពណ៌ផ្សេងៗរបស់ផ្កាកុលាប។
ប្រភព៖​ Perfect Plant

១. ពណ៌ក្រហម
ជានិមិត្តរូបនៃក្តីស្រលាញ់ ភាពរ៉ូម៉ែនទិក ជាពិសេសវាតំណាងឲ្យពាក្យថា “ខ្ញុំស្រឡាញ់អ្នក”។

២.​ ពណ៌ផ្កាឈូក
តំណាងឲ្យការកោតសរសើរ ភាពទន់ភ្លន់ និងភាពផ្អែមល្ហែម។

៣. ពណ៌លឿង
កុលាបពណ៌លឿងបង្ហាញពីអារម្មណ៍កក់ក្តៅនិងសុភមង្គល។ ការឲ្យកុលាបពណ៌លឿងឲ្យនរណាម្នាក់អាចបញ្ជាក់ពីភាពរីករាយដែលគេផ្តល់ឲ្យអ្នក និងបញ្ជាក់ពីមិត្តភាពដ៏មានតម្លៃរបស់អ្នកទាំងពីរ។

៤. ពណ៌ស
កុលាបតំណាងពីចិត្តបរិសុទ្ធរបស់អ្នក វាក៏អាចប្រើដើម្បីបង្ហាញពីការចាប់ផ្តើមថ្មីក៏បាន។

៥. ពណ៌ទឹកក្រូច
បញ្ជាក់ពីស្នេហាងប់ងល់របស់អ្នកនិងចែករំលែកភាពរំភើបរបស់អ្នកក្នុងទំនាក់ទំនងជាមួយអ្នកជាទីស្រឡាញ់។

អត្ថបទដោយ៖ ជី បូណ៌មី
ប្រភព៖ Passion Growers 

No comments