មហោស្រពអាស៊ានបូកបី ដំបូងនិងប្លែកពីគេនៅក្នុងតំបន់
Loading...
មហោស្រពអាស៊ានបូកបីជាកម្មវិធីថ្មីដំបូងបង្អស់នៅកម្ពូជា និងប្លែកពីគេក្នុងតំបន់អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមីនា ក្នុងបរិវេណវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច នៅបរិវេណវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងអប់រំ តំណាងស្ថានទូតរបស់ប្រទេសជាសមាជិកអាស៊ានបូកបី សាស្រ្តាចារ្យ សិស្ស និស្សិត និងសាធារណជន សរុបប្រមាណជាង ៧០០០នាក់។

លក្ខណៈពិសេសនៃមហោស្រពអាស៊ានបូកបីនេះមានដូចជា ៖
១.ស្តង់ពិពរណ៌អំពីប្រទេសនីមួយៗ ស្តីអំពីប្រជាជន សង្គម សេដ្ឋកិច្ច និងតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសអាស៊ានបូកបី
២.ពិពរណ៌ម្ហូបអាហារ
៣.ការលេងល្បែងប្រពៃណី
៤.ការបញ្ចាំងវីដេអូឯកសារអំពីប្រវត្តិសាស្ត្រ ការវិវឌ្ឍន៍ថ្មីៗ និងវិស័យទេសចរណ៍
៥.ការបង្ហាញពត៌មានអាហាររូបករណ៍របស់ប្រទេសនីមួយៗ និងការបង្រៀនភាសាដល់អ្នកចូលរួមអំពីអក្ខរក្រម និងពាក្យសន្ទនាខ្លីៗ របស់ប្រទេសនីមួយៗ
៦.ល្បែងកំសាន្ត
៧.ការសម្តែងសិល្បៈប្រពៃណី
គួរបញ្ជាក់ថា មហោស្រពអាស៊ានបូកបីនេះ មានគោលបំណងចែករំលែកបទពិសោធន៍ និងលើកកម្ពស់ការយល់ដឹងអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូពិភាក្សាក្នុងតំបន់មានដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។

No comments