ព័ត៌មានថ្មីបំផុត

ទម្លាប់​​មិន​​ល្អ​​ដែល​​សិស្ស​​មួួយ​​ចំនួន​​កំពុង​​ប្រព្រឹត្ត

Loading...
ទម្លាប់​មួយ​ចំនួន​អាច​មាន​ប្រយោជន៍​សម្រាប់​ការ​សិក្សារ​ប៉ុន្តែ​ទម្លាប់​ខ្លះ​គួរ​តែ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​។ អត្ថបទ​នេះ​នឹង​បង្ហាញ​សិស្ស​គ្រប់​រូប​ពី​ទម្លាប់​មិន​ល្អ​ខ្លះៗ ​ដែល​សិស្ស​មួយ​ចំនួន​កំពុង​តែ​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន​។​


១. ការកត់ត្រាដែលមិនត្រឹមត្រូវ
សិស្សមួយចំនួនតែងតែព្យាយាមកត់ត្រាគ្រប់ពាក្យនូវអ្វីដែលគ្រូបានពន្យល់។ ការធ្វើបែបនេះ ជាទង្វើមួយដែលមិនល្អនោះទេ ព្រោះវាធ្វើឲ្យអ្នកចំណាយពេលវេលានិងថាមពលកាន់តែច្រើន។  វានឹងធ្វើអ្នកវង្វេងនៅពេលដែលត្រឡប់ទៅមើលអ្វីដែលអ្នកបានកត្រាវិញ។ អ្នកគួរតែកត់ត្រាត្រឹមតែពាក្យគន្លឹះ ឬសង្ខេបដោយប្រើប្រាស់ពាក្យខ្លួនឯងទើបជាការល្អ។

២. ការប្រើប្រាស់ប៊ិចហាយឡាយខុស
សិស្សមួយចំនួនបានប្រើប្រាស់ប៊ិចហាយឡាយខុស ដោយព្យាយាមគូសគ្រប់ចំណុច គ្រប់ជួរសឹងតែពេញទំព័រទាំងមូល។ ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកមិនដឹងថាចំណុចមួយណាជាចំណុចជាចំណុចសំខាន់នោះទេ។ ការប្រើប្រាស់ប៊ិចហាយឡាយដែលត្រឹមត្រូវ គឺគូសចំណាំត្រង់ចំណុចសំខាន់តែប៉ុណ្ណោះ។

៣. ការអានមេរៀនម្ដងហើយម្ដងទៀត
ការអានមេរៀនម្ដងហើយម្ដងទៀតមិនមែនជារឿងមិនល្អនោះទេ។ ប៉ុន្តែវាទាមទារឲ្យមានពេលវេលាច្រើនដើម្បីធ្វើវា​ និងចំណាយកម្លាំងច្រើន។ ជំនួសពីការអានម្ដងហើយម្ដងទៀត អ្នកគួរតែត្រឡប់ទៅមើលតែចំណុចសំខាន់ កត់ត្រា និងសង្ខេបមេរៀនដោយខ្លួនឯង។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកចងចាំបានកាន់តែយូរ។

៤. លះបង់ការប្រើប្រាស់ពាក្យថា (ចាំស្អែក)
សិស្សណាក៏ដូចសិស្សណាដែរ តែងតែប្រើពាក្យថាចាំស្អែកជានិច្ចសម្រាប់ការសិក្សារបស់ពួកគេ។ ការប្រើប្រាស់ពាក្យនេះ ចុងក្រោយធ្វើឲ្យអ្នកចំណាយពេលត្រឹមតែមួយយប់ប៉ុណ្ណោះសម្រាប់បញ្ចប់កិច្ចការទាំងអស់ ឬការប្រឡងទាំងមូល។ អ្នកគួរតែមានការគម្រោងកត់ត្រាច្បាស់លាស់ថាត្រូវធ្វើអ្វីខ្លះសម្រាប់រៀងរាល់ថ្ងៃ។

អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Orion College
  

No comments