ព័ត៌មានថ្មីបំផុត

ល្បិច​​ចិត្ត​​សាស្រ្ត​​​ដើម្បី​ក្លាយ​​ជា​​មនុស្ស​​មាន​​មន្ត​ស្នេហ៍​​ជាង​​គេ​​

Loading...
វា​ប្រាកដ​ណាស់​ថា​មនុស្ស​នៅ​លើ​លោក​នេះ​តែង​ប្រាថ្នា​ឲ្យ​ខ្លួន​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ ​និង​មាន​មន្ត​ស្នេហ៍ ​មានអ្នក​ស្រលាញ់​រាប់អាន​ច្រើន​។ បើ​លោក​អ្នក​ចង់​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​គ្រប់​គ្នា​មិន​អាច​បំភ្លេច​បាន​នោះ​ អត្ថបទ​នេះ​នឹង​អាច​ជួយ​លោក​អ្នក​បាន​។

1. មិនភ័យខ្លាចក្នុងការចាញ់
មនុស្សដែលពូកែ និង មានភាពទាក់ទាញជាមនុស្សដែលមិនខ្លាចក្នុងការនិយាយថា ខ្ញុំមិនចេះ ខ្ញុំច្រណែននឹងអ្នក ជាដើម។ ពួកគេជាមនុស្សដែលទទួលថាខ្លួនធ្វើខុស និងដឹងពីចំនុចខ្សោយរបស់ខ្លួន។

2. ធ្វើការបង្ហាញថាយើងពិតជារីករាយដែលបានជួបគេ
ក្នុងន័យនេះ លោកអ្នកគួរបង្ហាញដល់មនុស្សគ្រប់គ្នាដែលអ្នកបានជួបថាអ្នកពិតជារីករាយដែលបានជួបពួកគេ។ អ្នកគួរតែញញឹមឲ្យបានច្រើន និងរក្សាទំនាក់ទំនងតាមរយៈខ្សែភ្នែក។ លើសពីនេះទៅទៀត លោកអ្នកក៏គួរតែធ្វើការយកចិត្តទុកដាក់ស្តាប់ និងសង្កេតប្រតិកម្មដៃគូសន្ទនារបស់អ្នកទាំងអស់គ្នា។

3. ស្វែងយល់ពីមនុស្សផ្សេងៗគ្នា
មនុស្សដែលមានមន្តស្នេហ៍គឺតែងតែព្យាយាមយល់ពីមនុស្សដែលពួកគេបានជួប ហើយព្យាយាមរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ ជាពិសេសបង្កើតនូវជម្លោះដែលឥតប្រយោជន៍ជាមួយអ្នកផ្សេង។

4. ថាមពលនៃការប៉ះ
សូមកុំយល់ច្រលំអ្វីន័យដែលមិនគប្បីណា។ នៅត្រង់ចំនុចនេះគឺយើងចង់ប្រាប់ដល់លោកអ្នកថា  អ្នកអាចសាកល្បងតាមរយៈការប៉ះដៃ ចាប់ដៃ កាន់ស្មា ឬ ប៉ះកន្លែងផ្សេងៗទៀតទៅតាមកាលៈទេសៈ នៅពេលចង់បង្ហាញនូវភាពសប្បាយរីករាយ និង ការសំដែងនូវការមិនសប្បាយចិត្តផ្សេងៗ។

5. ធ្វើជាមនុស្សដែលពូកែបញ្ចេញទឹកមុខ និង​កាយវិការ
ការសម្តែងចេញនូវទឹកមុខ និងកាយវិការអាចកែប្រែស្ថានការណ៍ ឬ រឿងរ៉ាវដែលគួរឲ្យធុញទៅជារឿងដែលគួរឲ្យចាប់អារម្មណ៍បាន។ នៅពេលយើងបញ្ចេញទឹកមុខក៏បានបង្ហាញថាយើងកំពុងតាមស្តាប់នូវអ្វីដែលដៃគូសន្ទនាកំពុងតែនិយាយ។

6. ពូកែខាងសួរសំនួរ
ក្រៅពីពូកែស្តាប់ហើយ លោកអ្នកក៏គួរតែអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាមនុស្សពូកែសួរផងដែរ។ ធ្វើជាអ្នកពូកែសួរគឺមិនត្រឹមតែត្រូវសួរគេឲ្យបានច្រើននោះទេ លោកអ្នកក៏គួរតែជាអ្នកដែលចែករំលែកព័ត៌មានខ្លួនឯងដល់អ្នកដទៃដូចគ្នា ធ្វើយ៉ាងណាឲ្យចម្លើយរបស់អ្នកស្រដៀងគ្នានឹងអ្វីដែលអ្នកសួរទៅគេ។

7. តែងតែចងចាំឈ្មោះអ្នកដទៃ
នេះជាចំនុចសំខាន់មួយដែលអ្នកមិនគួរមើលរំលង ការចងចាំឈ្មោះរបស់អ្នកដទៃគឺមានន័យថាយើងផ្តល់ភាពសំខាន់ដល់អ្នកដទៃ និង​ចងចាំនូវព័ត៌មានតិចតួចរបស់គេនៅពេលស្គាល់គ្នាដំបូង។

8. ស្តាប់ច្រើននិយាយឲ្យតិច
ស្រម៉ៃមើលថាតើយើងមានអារម្មណ៍បែបណា ពេលដែលយើងកំពុងនិយាយ ប៉ុន្តែគ្មានអ្នកណាស្តាប់? បើយើងមានអារម្មណ៍មិនល្អ អ្នកដទៃក៏ដូចគ្នា ដូច្នេះអ្នកគួរចាប់ផ្តើមពីការឲ្យតម្លៃសម្តីអ្នកដទៃដោយស្តាប់ឲ្យបានច្រើន និង និយាយឲ្យតិច។

រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព Brightside




No comments