៧ចំណុចជួយបង្កើតទម្លាប់ក្នុងការអាន
Loading...
ការអានជារឿងសំខាន់សម្រាប់ការសិក្សា ការងារ ការសម្រចចិត្តនិងចំណេះដឹងផ្សេងៗពីរបស់ឬព្រឹត្តិការណ៍ជុំវិញខ្លួន។ ប៉ុន្តែមនុស្សមួយចំនួនមិនសូវមានទម្លាប់ក្នុងការអាននោះទេ ដូចនេះដើម្បីបណ្តុះស្មារតីក្នុងការអានជាប្រចាំអ្នកគប្បីអនុវត្តចំណុចទាំង៧ខាងក្រោម៖
ប្រភព៖ EL HUFFINGTON POST
១. កំណត់ពេលវេលា
កំណត់ពេលវេលាសម្រាប់អានប្រចាំថ្ងៃឲ្យបានយ៉ាងហោចណាស់៥ទៅ១០នាទី។
ហើយអ្នកត្រូវតាំងចិត្តថា
ទោះជាយ៉ាងណាក៏ដោយក៏អ្នកត្រូវចំណាយពេលប្រាំទៅដប់នាទីនោះដើម្បីអានសៀវភៅដែរ។
២. យកសៀវភៅជាប់ខ្លួនជានិច្ច
ពេលអ្នកមានពេលទំនេរ ឬត្រូវចំណាយពេលរង់ចាំនរណាម្នាក់ឬអ្វីមួយនោះ
អ្នកអាចទាញយកសៀវភៅដែលមានជាប់ខ្លួនស្រាប់យកមកអាន។
៣. ធ្វើបញ្ជី
ព្យាយាមកត់ត្រាទុកនូវសៀវភៅល្អនានាដែលអ្នកចង់អាន។
គួរកត់ចំណងជើងសៀវភៅនៅរាល់ពេលដែលអ្នកបានលឺឬដឹងពីសៀវភៅល្អៗ។
៤. រកកន្លែងស្ងប់ស្ងាត់
រកកន្លែងស្ងប់ស្ងាត់មួយនៅក្នុងផ្ទះឬទីណាក៏ដោយដែលអ្នកអាចអានសៀវភៅម្នាក់ឯងដោយគ្មានការរំខាន។
៥.
កាត់បន្ថយការមើលទូរទស្សន៍ឬប្រើប្រាស់អ៊ីនធើណេត
មនុស្សភាគច្រើនអាចមានផលវិបាកក្នុងការកាត់បន្ថយវា
តែអ្នកគួរព្យាយាមបន្តិចម្តងៗដោយសាររាល់វិនាទីដែលអ្នកមិនមើលទូរទស្សន៍ឬមិនប្រើប្រាស់អ៊ីនធើណេត
អ្នកអាចយកពេលទាំងនោះមកអានសៀវភៅ។
៦. អានសៀវភៅដែលអ្នកចូលចិត្តនិងធ្វើឲ្យអ្នករីករាយ
ចាប់ផ្តើមជាមួយនឹងការអានសៀវភៅដែលធ្វើឲ្យអ្នកសប្បាយរីករាយនិងមានចំណាប់អារម្មណ៍ក្នុងការអាន
ព្រោះវានិងជំរុញទឹកចិត្តអ្នកឲ្យចង់បន្តការអានកាន់តែច្រើន។
៧. កំណត់គោលដៅ
កំណត់ឲ្យច្បាស់ថាក្នុងមួយសប្តាហ៍ឬមួយខែអ្នកត្រូវអានសៀវភៅឲ្យចប់ប៉ុន្មានក្បាល
ហើយព្យាយាមសំរេចគោលដៅដែលបានកំណត់នោះ។
គួរកំណត់ចំនួនសៀវភៅដែលអ្នកគិតថាអ្នកនឹងធ្វើបានដើម្បីអោយអ្នកមានទឹកចិត្តក្នុងការអានបន្តទៀត៕
អត្ថបទដោយ៖ ជី បូណ៌មី
ប្រភព៖ Life Hacks





No comments