ធ្វើយ៉ាងណាទើបគេងលក់បន្ទាប់ពីមើលរឿងខ្មោច?
Loading...
មនុស្សមួយចំនួនតែងតែដេកមិនលក់បន្ទាប់ពីគេបានមើលរឿងខ្មោចម្នាក់ឯងនៅពេលយប់។ ជាពិសេសវាតែងតែកើតឡើងចំពោះយុវវ័យ។ ដើម្បីបញ្ចប់បញ្ហាមួយនេះបានអ្នកអាចសាកល្បងវិធីខាងក្រោមទាំងនេះបាន៖
មិនថារឿងខ្មោចដែលអ្នករន្ធត់យ៉ាងណានោះទេ អ្នកត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបាន។ អ្នកត្រូវតែចងចាំថារឿងដែលអ្នកបានមើលនោះ គឺគ្រាន់តែជាសម្ដែងតែប៉ុណ្ណោះមិនមែនជាការពិតនោះទេ។
២. ព្យាយាមគិតពីអ្វីៗដែលល្អពេលអ្នកចូលគេងបន្ទាប់ពីរឿងខ្មោចហើយនោះ អ្នកមិនត្រូវគិតពីឈុតឆាកដែលគួរឲ្យខ្លាចទាំងនោះទៀតទេ។ អ្នកត្រូវតែបង្វិលការគិតរបស់អ្នកទៅរកអ្វីៗដែលល្អវិញ។
៣. ធ្វើរឿងផ្សេងៗដែលអាចបំភ្លេចភាពភ័យខ្លាចបាន
អ្នកអាចសាកល្បងដោយមើលកម្មវិធីទូរទស្សន៍ដែលអ្នកចូលចិត្ត អានសៀវភៅរឿងកំប្លែង លេងហ្គេម ឬស្ដាប់ចម្រៀងក៏បាន បែបនេះអ្នកនឹងភ្លេចពីភាពភ័យខ្លាចទាំងអស់បាន។
៤. ព្យាយាមជំនះភាពភ័យខ្លាចរបស់អ្នក
អ្នកត្រូវយកឈ្នះចិត្តខ្លួនឯងឲ្យបាន ដើម្បីបញ្ចប់ភាពភ័យខ្លាចទាំងឡាយ។ ដើម្បីធ្វើវាបាន អ្នកអាចសាកល្បងដើរជុំវិញឬក្នុងផ្ទះរបស់អ្នកដោយមិនចាំបាច់បើកភ្លើងនោះទេ។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកកាន់តែមានភាពក្លាហាន។
៥. ងូតទឹកសម្អាតខ្លួនឲ្យស្អាត
មុននឹងចូលសម្រាកអ្នកគួរតែទៅងូតទឹកឲ្យបានត្រជាក់ខ្លួន។ ការធ្វើបែបនេះអាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្បើយបាននឹងឆាប់គេងលក់។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ WikiHow





No comments