ព័ត៌មានថ្មីបំផុត

ធ្មេញ​លឿង​មែន​ទេ?​​ គ្រឿង​ផ្សំ​ងាយៗទាំងនេះ​អាចជួយ​អ្នក​បាន​

Loading...
តេីអ្នកចូលចិត្តផឹកកាហ្វេឬតែមែនដែរឬទេ?​ តេីអ្នកធ្លាប់ចាប់អារម្មណ៍ទេថាធ្មេញរបស់អ្នកចាប់ផ្តេីមមានសភាពលឿងក្រម៉ៅ?​ បេីសិនអ្នកចង់អោយធ្មេញរបស់អ្នកត្រឡប់មកសស្រស់ស្អាតដូចធម្មជាតិនោះយេីងជឿថាវិធីខាងក្រោមនិងអាចជួយអ្នកបាន។

វាមិនមានអ្វីពិបាកនោះទេ ព្រោះប្រេីប្រាស់ត្រឹមតែគ្រឿងផ្សំក្នុងផ្ទះបាយរបស់អ្នកតែប៉ុណ្ណោះ។​

គ្រឿងផ្សំមានដូចជា៖
១. ម្សៅរមៀតមួយស្លាបព្រាកាហ្វេ
២. ប្រេងដូងមួយស្លាបព្រាបាយ
៣. ជីអង្កាមបន្តិចបន្តួច

វិធីធ្វេី៖
វាពិតជាមានភាពងាយស្រួលបំផុត ដោយអ្នកគ្រាន់តែកិនជីអង្កាមអោយម៉ត់បន្តិចហេីយលាយគ្រឿងផ្សំទាំងបីបញ្ចូលគ្នាអោយសព្វល្បាយរាងខាប់បន្តិចជាការស្រេច។

វិធីប្រេី៖
អ្នកគ្រាន់តែលាបល្បាយដែលបានបញ្ចូលគ្នានោះទៅលេីធ្មេញរបស់អ្នក រួចទុកប្រហែលប្រាំនាទីរួចសឹមលាងចេញហេីយប្រេីវិធីនេះមួយសប្តាហ៍ម្តងប្រហែលបួនសប្តាហ៍ អ្នកនឹងទទួលលទ្ធផលជាក់ជាមិនខាន។

សូមទស្សនាវីដេអូខាងក្រោមអ្នកនិងយល់កាន់តែច្បាស់ពីវិធីធ្វេី។


អត្ថបទដោយ​៖​ រស្មី

No comments