ព័ត៌មានថ្មីបំផុត

រោគ​សញ្ញា​៧​យ៉ាង​នៃ​ជម្ងឺ​មហារីក​ដែល​អ្នក​តែង​មើល​រំលង​

Loading...
គ្រាន់​​តែ​​លឺ​​ពាក្យ​ថា​​ជម្ងឺ​​​មហារីក​​អ្នក​ណា​​ក៏​មាន​អារម្មណ៍​​ថា​​ភ័យ​ព្រួយ​​ដែរ​ ព្រោះ​​ជា​ប្រភេទ​​ជម្ងឺ​​ដែល​បណ្ដាល​​ឲ្យ​​អ្នក​​បាត់​​បង់​​ជីវិត​​បាន​ ​ប្រសិន​បើ​ព្យាបាល​មិន​ទាន់​ពេល។​ ចំពោះ​​រោគ​​សញ្ញា​​របស់​ជម្ងឺ​មហា​រីក​ភាគ​ច្រើន​​មិន​​សូវ​​បញ្ចេញ​​មក​ខាង​​ក្រៅ​​ឲ្យ​យើង​​បាន​ដឹង​​ដូច​​ជា​​ជម្ងឺ​ដទៃ​​ទៀត​​ទេ​។ អ្នក​គួរ​តែ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់​ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​​មានរោគ​សញ្ញា​ណាដូច​មួយ​ខាង​ក្រោមនេះ​។
១. ស្នាម​អុច​ពណ៌​ស​នៅ​ក្នុង​មាត់​ឬអណ្ដាត​
​ស្នាម​អុច​នេះ​អាច​ប្រភេទ​ជម្ងឺ​ម្យ៉ាង​ដែល​មាន​ស្នាម​អុច​នៅ​ក្នុង​ប្រអប់​មាត់​ (leukoplakia)​។ ​រោគ​សញ្ញា​នេះ​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ក្រហាយ​នៅ​ត្រង់​ស្នាម​អុជ​ពណ៌​ស​នោះ​។​ រោគ​សញ្ញា​នេះ​អាច​បណ្ដាល​ឲ្យ​អ្នក​​មាន​ជម្ងឺ​មហារីក​ក្នុង​ប្រអប់​មាត់ ​ប្រសិន​បើអ្នក​រោគ​សញ្ញា​បែប​នេះ​កើត​ឡើង​ញឹក​ញាប់​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់​។​

២. រដូវ​មក​មិន​ទៀង​ទាត់​និង​មាន​វត្ថុ​រាវ​ហូរ​ចេញ​ពី​ក្បាល​សុដន់​
រដូវ​មក​មិន​ទៀង​ទាត់​ ឈាម​រដូវ​មក​ច្រើន​ខុស​ធម្មតា​ជា​ច្រើន​ដង​ មាន​វត្ថុរាវ​ហូរ​ចេញ​ពី​ក្បាល​សុដន់​ ទាំង​នេះ​សុទ្ធ​តែ​រោគ​សញ្ញា​មិន​ល្អ​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជាបន្ទាន់​។

៣.​ ស្បែក​មាន​ភាព​ប្រែប្រួល​
ប្រសិន​បើ​អ្នក​មាន​ សាច់​ដុះ​ ប្រជុយ​ អាចម៍​រុយ​ ហើយ​មាន​​ការ​ប្រែប្រួល​ដូច​ជា​ ទំហំ​ ទំរង់​ និង​ ពណ៌​ជា​ដើម​។ ទាំង​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ជម្ងឺ​ melanoma​ ដែល​ជា​ជម្ងឺ​ម្យ៉ាង​មាន​ដុំ​សាច់​ដុះ​ពណ៌​ខ្មៅ​ឬ​ រោគ​សញ្ញា​ទាំង​នេះ​អាច​វិវឌ្ឍន៍​ទៅ​ជា​ជម្ងឺ​មហា​រីក​ស្បែក​។


៤. ការ​ប្រែ​ប្រួល​ចលនា​របស់​ពោះវៀន​
បើ​អ្នក​មាន​អារម្មណ៍​ថា​ពោះវៀន​របស់​អ្នក​មាន​សភាព​ប្រែប្រួល​ខុស​កាល​ពី​មុន​ នេះ​អាច​បណ្ដាល​មក​អ្នក​មាន​ជម្ងឺ​មហារីក​ប្រព័ន្ធ​រំលាយ​អាហារ​ ដូច្នេះ​អ្នក​មិន​គួរ​ទុក​ឲ្យ​បញ្ហា​ចោល​មួយ​ឡែក​ទេ​ គួរ​តែ​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់​។​

៥. បញ្ហា​បំពង់​ក​

មាន​បញ្ហា​បំពង់​អាហារ​ ឈឺ​​ដើម​​ទ្រូង​​​ ក្អក​ ដក​ដង្ហើម​បាន​ក្នុង​រយះ​ពេល​ខ្លី​ អស់​រយះ​ពេល​ប្រមាណ​៣ ​សប្ដាហ៍​ អ្នក​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ ដើម្បី​ពិនិត្យ​មើលពី​​បញ្ហា​នេះទៅ​។

៦. បាត់​បង់​ចំណង់​បរិភោគ​ឬ​ស្រកទម្ងន់​
ការ​បាត់​បង់​ចំណង់​ក្នុង​ការ​បរិភោគ​ឬ ស្រក់​ទម្ងន់​ភ្លាមៗ​អាច​បណ្ដាល​មក​ពី​បញ្ហា​លំពែង​ ក្រពះ​ បំពង់​អាហារ​ សួត​ ជា​ដើម​។ អ្នក​គួរ​តែ​ត្រួត​ពិនិត្យ​ពី​ទម្ងន់​របស់​អ្នក​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ឲ្យអស់​ភាព​សង្ស័យ​។
៧. ស្នាម​ជាំខៀវ​មាន​ជាប់​រហូត​ឬ​ស្នាម​ជាំ​ឈាម​ដែល​បណ្ដាល​ឲ្យ​ឈឺ​ចាប់
​ស្នាម​ជាំ​ខៀវ​ឬ​ស្នាម​ឈាម​គឺ​ជា​រោគ​សញ្ញា​មួយ​នៃ​ជម្ងឺ​មមហារីក​ បើ​សិន​អ្នក​ជួប​នូវ​បញ្ហា​ទាំង​នេះ​អ្នក​គួរ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជាបន្ទាន់​៕

ប្រែសម្រួលដោយ ធានី
ប្រភព Just Amazing Recipes





No comments