ព័ត៌មានថ្មីបំផុត

គួរឱ្យខ្លាច! ចរិតចឹងសោះ! គឺ​ជា​ប្រុស​ព្រាន?​

Loading...
ពិតប្រាកដណាស់ មិនមែនមនុស្សប្រុសលើលោកទាំងអស់សុទ្ធតែជាប្រុសព្រានទេ ប៉ុន្តែអ្នកប្រហែលជាធ្លាប់ឃើញមិត្តភក្តិរបស់អ្នកកំពុងស្រឡាញ់គ្នា ឫធ្លាប់ស្រឡាញ់គ្នាជាមួយមនុស្សប្រុសចរិតព្រានពីមុនមកហើយ។ យើងមិនអាចវាយតម្លៃមនុស្សត្រឹមតែសំបកក្រៅប៉ុណ្ណោះទេ ហើយយើងក៏មិនអាចជឿទុកចិត្តមនុស្សដោយមើលតែមួយភ្លែតដែរ។ តោះសាកអានចំនុចខាងក្រោមមើល ថាតើមនុស្សប្រុសព្រានមានចរិតយ៉ាងម៉េចខ្លះទៅ៖
១. មិនគោរពម្តាយរបស់គេ
គេអាចជាប្រុសព្រាន នៅពេលដែលគេមិនចេះគោរព អោនលំទោនម្តាយខ្លួនឯងអោយបានត្រឹមត្រូវ។ ម្តាយជាអ្នកមានគុណ ជាមនុស្សសំខាន់ បើមិនគោរពម្តាយផង តើគេអាចគោរពអ្នកយ៉ាងម៉េចបានទៅ?

២. អ្នករកហេតុផលដោះសារជំនួសគេ 
គេអាចជាប្រុសព្រាន នៅពេលដែលអ្នកចាប់អារម្មណ៍ថា ខ្លួនអ្នកតែងតែរកហេតុផលដោះសារអោយគេ រាល់ទង្វើមិនគប្បីដែលគេបានធ្វើ។ អ្នកតែងតែប្រាប់ខ្លួនឯងថា "ប្រហែលជាគាត់រវល់ហើយ… តាមពិតគាត់មិនមែនបែបហ្នឹងទេ"  គឺថា១០០ លានហេតុផលតែម្តងចា។


៣​. គេអួតថាមានស្រីស្រលាញ់ច្រើន 
គេអាចជាប្រុសព្រាន នៅពេលដែលគេចូលចិត្តអួតអាងប្រាប់អ្នកថា មានស្រីជាច្រើនលួចស្រឡាញ់គេ បើទោះបីជាអ្នកមិនស្រឡាញ់គេក៏ដោយ។ អូហូ ខ្លាំងណាស់ ឡូយណាស់ បើមានគេស្រឡាញ់ច្រើនចឹង ម៉េចមិនស្រឡាញ់គេអោយអស់ទៅប្រុសសំគីស។

៤. គេចាត់ទុកសម្តីរបស់អ្នកគ្រាន់តែជាខ្យល់
គេអាចជាប្រុសព្រាន​ នៅពេលដែលគេចាត់ទុកសម្តីអ្នក ដូចជាខ្យល់បក់កាត់ត្រចៀក ដោយមិនយកចិត្តទុកដាក់ ឫមិនសូវចង់ស្តាប់។ ជួនកាល មិនច្បាស់ដែរថា តើខ្លួនឯងកំពុងនិយាយជាមួយគេ ឫនិយាយម្នាក់ឯង បើសួរទៅធ្វើឫកដូចទើបក្រោកពីដេកអីចឹង។


៥. ប្រើហិង្សាមកលើអ្នក 
គេអាចជាប្រុសព្រាន នៅពេលដែលគេប្រើអំពើហឹង្សាគ្រប់ទម្រង់រូបភាពមកលើអ្នក។ មាត់មានមិនចេះនិយាយមែន បានប្រុងប្រើដៃជើងហ្នឹង? កុំសូវខ្លាំងពេកជាមួយអូននេះ ប្រយ័ត្នបែកកំសៀវទឹកខានប្រើទៅ ប្រាប់មុនអោយហើយ។


៦. កុហកគ្រប់រឿង 
គេអាចជាប្រុសព្រាន នៅពេលដែលគេតែងតែនិយាយកុហកគ្រប់រឿង គ្រប់ពេល។ ហេតុអីបានជាមិនព្រមនិយាយត្រង់ជាមួយគ្នាទៅ ក្រែងស្រឡាញ់គ្នាអី?




៧. យកតែចិត្តខ្លួនឯង
គេអាចជាប្រុសព្រាន នៅពេលដែលគេតែងតែបញ្ជាអ្នកអោយធ្វើអ្វីដែលគេពេញចិត្ត ដោយមិនបានសួរពីអារម្មណ៍អ្នក។ មនុស្សស្អីមិនចេះយកចិត្តគេដាក់ចិត្តខ្លួនឯងចឹង ស្រឡាញ់គ្នាបានប្រយោជន៍អីលូវ?


៨. លួចប៉ះកាបូបរបស់អ្នក 
គេអាចជាប្រុសព្រាន នៅពេលដែលគេលួចប៉ះពាល់កាបូបលុយអ្នកដោយគ្មានការអនុញ្ញាត្តិ។ មានអីត្រូវលាក់បាំងមែនទេ និយាយត្រង់អត់កើតមែន ?



សរសេរ និងរៀបរៀងដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: pairedlife.com 

No comments