ព័ត៌មានថ្មីបំផុត

ទង្វើ​ដែល​​មនុស្ស​ស្រី​​​គួរ​​ដឹង​​បើ​​​ចង់​​ឲ្យ​​បុរស​​​ទប់​​ចិត្ត​​នឹង​​អ្នក​​មិន​​បាន​

Loading...
មិន​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​កំពស់​ទាប​ ឬ​ ខ្ពស់​ សរ​​ឬ​ស្គម​សក់​​វែង​ឬ​ខ្លី​លោក​អ្នក​នៅ​តែ​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​បុរស​ដែល​អ្នក​លួច​ចាប់​ស្រលាញ់​និង​បុរស​គ្រប់​គ្នា​ដែល​អ្នក​បាន​ជួប​ដោយ​គ្រាន់តែ​អនុវត្តន៍​វិធី​សាស្ត្រ​ទាំង​នេះ​

1. ស្រ្តីដែលខាំបបូរមាត់តិចៗ
ពេលដែលស្ត្រីខាំបបូរមាត់ខ្លួនឯងតិចៗបែបនេះគឺវានឹងធ្វើឲ្យបុរសៗមានអារម្មណ៍ថានាងជាមនុស្សស្រីដ៏ស៊ិចស៊ី និង គួរឲ្យស្រលាញ់។

2. ស្បែករលោង
នេះជាសម្រស់ដ៏ទាក់ទាញមួយសម្រាប់ស្ត្រី។ ស្ត្រីដែលមានស្បែកដងខ្លួនរលើបរលោង វានឹងនាំឲ្យមើលទៅគួរឲ្យចង់ប៉ះ និង ថ្នាក់ថ្នម។

3. លើកសក់ឡើង
ការធ្វើបែបនេះនឹងនាំឲ្យបុរសៗបានឃើញនូវកញ្ជឹងក និង ត្រចៀករបស់ស្ត្រីដែលជាបរិវេណដ៏ទាក់ទាញមួយ និងដែលជានិច្ចកាលលាក់បាំងដោយសសៃសក់របស់អ្នកពេលដែលទំលាក់។

4. ពេលដែលមនុស្សស្រីពាក់អាវបុរស
បុរសតែងតែមានអារម្មណ៏ថាស្រ្តីដែលពាក់អាវរបស់គាត់មិនមែនគ្រាន់តែ​ចង់បានអាវរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែហាក់ចង់បង្ហាញថានាងត្រូវការគ្រប់យ៉ាងពីអ្នក។

5. អាវវាលស្មា
ការពាក់អាវវាលស្មារវាជាស្ទាយ៍ដ៏ស៊ិចស៊ីមួយសម្រាប់ស្ត្រី។ ស្ត្រីដែលចង់ទាក់ទាញចំណាប់អារម្មណ៍ពីបុរស ក៏មិនគួរភ្លេចនូវស្ទាយ៍នេះដែរ។

6. ស្បែកជើងកែង
ស្ត្រីដែលពាក់ស្បែកជើងកែង គឺមើលទៅមានភាពទាក់ទាញដោយ ដំណើរ ទម្រង់ខ្លួន និង ដងខ្លួនដ៏ស្រស់ស្អាតលើសពេលណាៗទាំងអស់។

រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព Brightside












No comments