គ្រប់គ្រងកំហឹងរបស់អ្នកដោយវិធីទាំង៤នេះ
Loading...
តើអ្នកដឹងទេថានៅពេលដែលអ្នកខឹងក្នុងរយៈពេលមួយនាទី អ្នកនឹងអាចបាត់បង់ភាពរីករាយ៦០វិនាទី? បើសិនជាអ្នកចង់រក្សាភាពរីករាយរបស់អ្នកអោយពេញលេញនោះអ្វីដែលសំខាន់ គឺអ្នកគប្បីគ្រប់គ្រងកំហឹងរបស់អ្នកអោយបាន។ ដូច្នេះអ្នកអាចសាកល្បងវិធីទាំងប្រាំខាងក្រោមនេះធានាថានឹងអាចជួយអោយអ្នកគ្រប់គ្រងកំហឹងរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
១. ផ្លាស់ប្ដូរទីកន្លែង
អ្នកគ្រាន់តែដើរចេញពីមនុស្សឬកន្លែងដែលធ្វើអោយអ្នកខឹង ហើយស្វែងរកកន្លែងដែលមានបរិយាកាសល្អនិងខ្យល់អាកាសត្រជាក់គឺគ្រប់គ្រាន់ហើយ។ វាមិនត្រឹមតែអាចអោយអ្នកបានស្រូបយកខ្យល់អាកាសបរិសុទ្ធនោះទេ វាថែមទាំងអាចអោយអ្នករំសាយនូវកំហឹងរបស់អ្នកបានយ៉ាងល្អថែមទៀតផង។
២. ដកដង្ហើម និង ញញឹម
នេះជាវិធីមួយទៀត បន្ទាប់ពីអ្នករកកន្លែងស្រូបខ្យល់អាកាសបានហើយ។ អ្នកអាចសាកល្បងធ្វើការដកដង្ហើមចេញចូលអោយបានវែងៗហើយញញឹមអោយអស់ពីចិត្ត ប្រៀបដូចជាអ្នកកំពុងតែឈ្នះរង្វាន់មួយលានដុល្លា។ ការធ្វើបែបនេះអាចថាជាការបោកប្រាស់ចិត្តខ្លួនឯងមួយ ប៉ុន្តែវាបែរជាបានធ្វើអោយអ្នកមានអារម្មណ៍ធូរស្បើយពីការខឹងទាំងនោះបានភ្លាមៗទៅវិញ។
៣. សើចអោយខ្លាំងៗ
ការសើចអោយខ្លាំងអាចថាជារឿងពិបាកគួរសមនៅពេលដែលអ្នកកំពុងមានអារម្មណ៍ខឹងក្រោធព្រោះវាគឺជារឿងពីរដែលបញ្ច្រាស់គ្នា ប៉ុន្តែទោះជាយ៉ាងណាអ្នកគួរតែធ្វើវាអោយបានដោយបំភ្លេចនៅរឿងដែលធ្វើអោយអ្នកខឹងហើយសើចអោយបានខ្លាំងៗ។
៤. ស្តាប់តន្រ្តី និង ច្រៀង
ដាក់កាសនៅត្រចៀកហើយចាក់នៅបទចម្រៀងដែលអ្នកចូលចិត្តបំផុត ឬបទបែបញាក់កន្រ្តាក់អារម្មណ៍កាន់តែប្រសើរ ដោយបើកសម្លេងខ្លាំងគួរសមហើយស្រែកច្រៀងទៅតាមតន្ត្រីនៅពេលដែលអ្នកមានអារម្មណ៍ថាខឹងខ្លាំង។ អ្នកពុំបាចខ្វល់ថាសម្លេងរបស់អ្នកនិងមិនពិរោះឬពិបាកស្តាប់យ៉ាងណានោះទេ ព្រោះថាកំហឹងរបស់អ្នកនិងបានរំសាយចេញទៅតាមសម្លេងដែលអ្នកស្រែកច្រៀងជាមិនខាន។
អត្ថបទដោយ៖ ជុំ រស្មី

No comments