ចំណុចដែលប្រាប់ថា crush មានចិត្តលើយើងវិញ
Loading...
មានពេលខ្លះអ្នកដែលយើងលួចស្រលាញ់ថាមិនត្រូវក៏កំពុងតែលួចស្រលាញ់យើងវិញដែរ គ្រាន់តែយើងមិនហ៊ាននិយាយប្រាប់គេ ហើយគេក៏មិនហ៊ាននិយាយមកកាន់យើងព្រោះស្ទាក់ស្ទើររៀងខ្លួន។ សង្កេតមើលសកម្មភាពមួយចំនុចនេះដើម្បី អោយដឹងថាតើគេចាប់អារម្មណ៍មកលើយើងវិញឬអត់៖
១. សង្កេតគេពេលគេនៅជិតៗយើង
បើម្នាក់នោះមានអារម្មណ៍លើយើងមែន គេនឹងយកចិត្តទុកដាក់លើឥរិយាបថរបស់គេ នៅមុខយើងដែលធ្វើអោយយើងមានអារម្មណ៍ថាប្លែក ហើយភាគច្រើនចូលចិត្ត្ធ្វើល្អ ហើយទាក់ទាញភាពអារម្មណ៍ ជាពិសេសធ្វើល្អមកលើយើងប្លែក។
២. សង្កេតព័ត៌មានផ្ទាល់ខ្លួនរបស់គេដែលគេប្រាប់យើង
គេតែងតែព្យាយាមបង្ហាញថា គេជាមនុស្សទំនេរពំុមានជាប់ទាក់ទងជាមួយនរណា ហើយប្រាប់ពី ចំណាប់អារម្មណ៍គេមកលើយើង ដែលពាក្យពេចន៍ទាំងនោះធ្វើអោយយើងចាប់អារម្មណ៍មួចរំពេចថាម្នាក់នេះ កំពុងតាមមើលយើង។
៣. សង្កេតមើលកាយវិការរបស់គេមកកាន់យើង
ធម្មតាគេតែងបង្ហាញកាយវិការមួយចំនួនដែលបង្ហាញពីសេចក្តីបារម្ភ ការប៉ះពាល់ខុសពីមិត្តធម្មតា ដូចគេតែងនិយាយថា កាយវិការបង្ហាញច្រើនជាងសម្តី ។
៤. ចាប់អារម្មណ៍ការសម្លឹងរបស់គេមកយើង
អ្នកគេចាប់អារម្មណ៍យើង គេតែងចង់ដឹងថាយើងកំពុងធ្វើអ្វី ហើយពេលខ្លះគេសម្លឹងមើលយើងដោយមិនដឹងខ្លួនក៏ថាបាន ហើយយើងអាចសម្គាល់ដោយការប្រៀបធៀបជាមួយនឹងមិត្តធម្មតារបស់យើង បើវាខុសប្លែកមែននោះមានន័យថា គេចាប់អារម្មណ៍យើងហើយ។
៥. សម្គាល់ពីភាពញឹកញាប់ដែលគេមកជិតយើង
គេតែងរកគ្រប់មូលហេតុមកជិតយើង ទោះបីពេលខ្លះយើងគិតថា វាមិនមែនជារឿងចាំបាច់ក្តីក៏គេសំុជួបដែរ ។ វាអាចធ្វើអោយយើងដឹងបាន ហើយមានអារម្មណ៍ដឹងភ្លាមពេលបញ្ចេញអាការៈបែបនោះ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ wikihow
![]() |
| photo credit: lifehack |

No comments