ព័ត៌មានថ្មីបំផុត

ទម្លាប់​៧​យ៉ាង​​ដែល​គ្រប់​គ្នា​យល់​​ច្រឡំ​​ថា​​ល្អ​​ចំពោះ​​សុខ​ភាព​

Loading...
ទម្លាប់​មួយ​ចំនួន​ដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​គិត​ថា​ល្អ​សម្រាប់​សុខភាព​នោះ​ មិន​ប្រាកដ​ថាល្អ​នោះទេ​។ បែបនេះ​ហើយ​គ្រប់​គ្នា​ត្រូវ​តែ​បញ្ឈប់​ទម្លាប់​ទាំង​នេះ​ជាប្រញាប់​។ អត្ថបទ​នេះ​នឹង​បញ្ជាក់​ពី​ទម្លាប់​ ៧​យ៉ាង​ដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​យល់ច្រឡំ​៖


១. ការព្យាយាមទប់ការកណ្ដាស់
មនុស្សជាច្រើនតែងតែព្យាយាមបិទមាត់ ខ្ទប់ច្រមុះនៅពេលពួគគេមានអារម្មណ៍រកកណ្ដាស់ជាពិសេសនៅក្នុងចំណោមមនុស្សជាច្រើន។ ការធ្វើបែបនេះ នឹងធ្វើឲ្យឈាមដែលបញ្ជូនទៅខួរក្បាលត្រូវបានរាំងស្ទះ ដែលបង្កឲ្យមានបញ្ហាជាច្រើនដូចជា ឈឺក្បាល បញ្ហាសរសៃឈាម និងបញ្ហាបំពង់សម្លេងផងដែរ។

២. ការប្រើប្រាស់ទឹកអប់
ទឹកអប់មួយចំនួនត្រូវបានផលិតចេញពីសារធាតុម្យ៉ាងដែលគេហៅថា Synthetic ដើម្បីធ្វើឲ្យវាមានក្លិនខ្លាំងនិងមានតម្លៃសមរម្យ។ ប៉ុន្តែផលិតផលទឹកអប់ដែលផលិតចេញពីសារធាតុនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ វិលមុខ ចង់ក្អួត ហើយវាក៏អាចជះឥទ្ធិពលអាក្រក់ចំពោះកែវភ្នែក បំពង់ក និងស្បែកផងដែរ។

៣.​ ការរក្សាទុកអាហារក្នុងប្លាស្ទិក
ប្រអប់ដាក់អាហារប្លាស្ទិកមួយចំនួនត្រូវបានផលិតចេញពីសារធាតុ ២យ៉ាងគឺ Phthalate និងBisphenol ហើយវានឹងជ្រាបចូលទៅក្នុងអាហារនៅពេលដែលអ្នកដាក់អាហារនៅក្នុងប្រអប់នោះក្នុងរយៈពេលយូរ។ បែបនេះហើយអ្នកគួរតែប្រើប្រាស់ ប្រអប់កែវ ដែកដែលគ្មានច្រេះចាប់និងប្រភេទសេរ៉ាមិកទើបជាការល្អ។

៤. ការដុសធ្មេញភ្លាមៗបន្ទាប់ពីបរិភោគអាហារ
តាមសម្ដីរបស់គ្រូពេ្យធ្មេញបានណែនាំឲ្យដុសធ្មេញក្នុងរយៈពេលយយ៉ាងហោចណាស់ពី ៣០នាទីទៅ១ម៉ោងក្រោយបរិភោគ។ ព្រោះថាការដុសធ្មេញភ្លាមៗបែបនេះនឹងធ្វើឲ្យធ្មេញរបស់ឆាប់ស្រៀវ។

៥.​ ការប្រើប្រាស់សាប៊ូកំចាត់បាក់តេរីញឹកញាប់ពេក
អ្នកត្រូវតែដឹងថា មានប្រភេទបាក់តេរីល្អជាច្រើនដែលទំនៅលើស្បែករបស់យើងហើយវាមានមុខងារយ៉ាងសំខាន់ក្នុងការការពាររាងកាយយើងពីការឆ្លងជម្ងឺនានា។ បើសិនជាបាក់តេរីល្អទាំងនេះស្លាប់អស់ អ្នកនឹងងាយទទួលជម្ងឺពីខាងក្រៅ។ បែបនេះអ្នកមិនគួរប្រើប្រាស់ផលិតផលសាប៊ូកម្ចាត់មេរោគច្រើនជាង២ដងក្នុង១អាទិត្យនោះទេ។

៦. ស្លៀកពាក់ខោខូវប៊យរឹបពេក
ទោះបីជាការស្លៀកពាក់ខោរឹបៗជាការទាន់សម័យក៏ដោយ ពេលខ្លះអ្នកគួរតែចៀសវាង។ ការស្លៀកពាក់រឹបពេកនោះធ្វើឲ្យខ្យល់មិនអាចចូលគ្រប់គ្រាន់ ដែលនឹងបង្កឲ្យអ្នកមានអារម្មណ៍រមាស់ឬអាចស្ពឹកថែមទៀតផង។

៧. ការផឹកទឹកផ្លែឈើច្របាច់ស្រស់
មនុស្សជាច្រើនតែងតែគិតថា ការផឹកទឹកផ្លែឈើស្រស់ៗនឹងធ្វើឲ្យសុខភាពល្អ។ ប៉ុន្តែវានឹងបង្កជាគុណវិបត្តិទៅវិញទេ ជាពិសេសសម្រាប់មនុស្សមួយចំនួនដែលមានជម្ងឺដូចជា ធាត់ពេក និងទឹកនោមផ្អែមជាដើម។

ប្រភព៖ Bright Side
អត្ថបទដោយ៖ ប៉ោ គឹមហុក

No comments