ព័ត៌មានថ្មីបំផុត

៦​ចំណុច​ដែល​ត្រូវ​ចង​ចាំ​មុន​ពេល​សម្ភាសន៍​ការងារ​

Loading...

ជីវិត​មនុស្ស​កាន់​តែរីកចំរើន​ តំរូវ​ការ​ក៏ កើន​ឡើង ដូច្នេះ​ធនធាន​មនុស្ស​ក៏ ជា​ចំណោទបញ្ហា​មួយក្នុង​សង្គម។ យ៉ាង​ណា​មិញ មិន​ថា​អ្នក​ជា​សិស្ស​ពូកែក្នុង​ថ្នាក់​ឬអត់ រៀន​បាន​ខ្ពស់​ប៉ុណ្ណាក៏​ពិបាកនឹង​រក​ការងារ​ធ្វើ​ដែរ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​ឆ្លង​កាត់​បទសម្ភាសន៍ ប៉ុន្តែ​ចំនុច​ទាំង​នេះ​ជា​ជំនួយ​របស់​អ្នក​៖
Photo Credit: Sumrows
១. ត្រៀមការនិយាយជាស្រេច
ការ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ជាមួយ​ការ​និយាយ​ជា​រឿង​ចាំបាច់​ ព្រោះថ្វីមាត់​នេះ​ហើយ​ជា​អ្នក​សំរេច​ជោគវាសនា ប៉ុន្តែ​អ្នក​មួយ​ចំនួន​មិន​គិត​ដូច្នោះ ទេ ពួកគេ​មាន​អារម្មណ៍ថា​ខ្មាស​អ្នក​ដែល​សម្ភាសន៍ខ្លួន ធ្វើឲ្យពួកគេមិន​ហ៊ាន​និយាយ​ដូច្នេះ​ដូច្នោះ​ អៀន​។ បែបនេះ ​វានឹង​ធ្វើ​ឲ្យ​គេ​គិត​ថា​យើង​ល្អ​មិនគ្រប់ជាមិនខាន​។

២. ព័ត៌មាន​ទាក់​ទង​នឹង​កន្លែង​ដែល​យើង​សម្ភាសន៍

អ្នក​ដែល​សួរ​យើង​ភាគ​ច្រើន​តែង​រំពឹង​ទុក​ថា​យើង​បាន​ស្វែង​យល់​ច្រើន​ពីកន្លែង​ពួក​គេ ហើយ​គិត​ថា​យើង​មាន​ការ​យល់​ដឹង​ច្រើន​ពីកន្លែង​នោះ ព្រោះ​ត្រូវ​ចាំថានៅពេល​ដែល​យើង​ចង់​អោយ​គេ​ទាក់​ទាញ​លើ​យើង យើង​គួរ​ណា​ស្វែង​យល់​ពីគេសិន។

៣. ស្វែង​រក​សំណួរ​ដែល​អាច​នឹង​គេ​សួរ
ការពារ​ប្រសើរ​ជាង​ព្យាបាល ទោះបីគិត​មិន​ដល់​ថា​គេ​នឹង​អាច​សួរ​អ្វីក៏ដោយ ក៏អាច​ទស្សន៍ទាយ​បាន​ខ្លះ ដោយ​យោង​ទៅតាម​ប្រភព​ព័ត៌មាន​ផ្សេងៗ ពូ​ជំនាញ​ដែល​អ្នក​មាន​ ពីការងារ​ដែល​អ្នក​កំពុង​ស្វែង​រក និង​កន្លែង​ដែល​អ្នក​ដាក់​ពាក្យ​​ការងារ។

៤. ស្វែងយល់​អោយ​ច្បាស់​ពីទំនួល​ខុស​ត្រូវនៃការងារ
ការ​យល់​ដឹង​ច្បាស់​ពីជំនាញ របស់​ខ្លួន​វា​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​ត្រូវ​ចាំ​ថាជំនាញត្រូវ​តែ​មាន​ទំនួល​ខុស​បែប​នេ ទេ វា​អាច​ខុស​គ្នាទៅតាម​ស្ថាប័​ន​នានា ​ត្បិត​តែ​គេ​រើស​ជំនាញដូច​នឹង​អ្វី ដែល​យើង​មាន​មែន ​តែ​មិន​ប្រាកដថាទំនួល​ខុស​ត្រូវ​វា​ដូច​ទៅអ្វីដែល​យើង​ធ្លាប់​រៀន​ទាំង​អស់​ទេ។

៥. បង្ហាញពីអត្ថប្រយោជន៍របស់​ខ្លួន
ចេះ អង្កេត​មើល​ស្ថាន​ភាពកន្លែង​យើង​ដាក់​ពាក្យ ថា​វា​រីកចំរើន​ដល់​កំរិត​ណា ខ្សោយ​កំរិត​ណា​ដើម្បិ​វាស់​វែង​ពីអត្ថប្រយោជន៍សមត្ថភាព​ខ្លួន ហើយ​អាច​បង្ហាញ​ប្រាប់​គេថា​ខ្លួន​ជា​មនុស្ស​ដែល​សម​នឹង​តំណែង​ដែល​គេ​ស្វែងរក។

៦. អ្នក​សម្ភាសន៍យើង​ក៏មាន​ការ​បារម្ភដែរ
បើ​យើង​អង្កេត​អោយ​ល្អិត​ល្អន់​ យើង​នឹង​បាន​ដឹង​ថាមិន​មែន​តែ​យើង​ទេដែល​ព្យាយាម​យល់​ចិត្ត​អ្នក​សួរ ប៉ុន្តែ​ពេល​ជាមួយ​គ្នា​នោះ គេក៏កំពុង​ព្យាយាម​ស្វែងរក​ធនធាន​មនុស្ស​ផងដែរ ដូច្នេះត្រូវ​ចេះ​បង្កើន​តំលៃខ្លួន ធ្វើ​ចិត្ត​អោយ​មាំ​ហើយ​បង្ហាញអំណាច​ជា​មនុស្ស​មាន​វិជ្ជា​ត្រឹម​ត្រូវ កំុភ័យ ។

អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ lifehack

No comments