ព័ត៌មានថ្មីបំផុត

ត្រៀម​​​​ផែន​​​​ការ​​​អ្វីខ្លះ​​​ដើម្បី​​​​ឲ្យ​ការ​រៀន​​សូត្រ​​ឆាប់​​មាន​​ប្រសិទ្ធ​​ភាព?​​

Loading...
ក្នុងវ័យសិក្សា មិនថាសិស្ស ឬ និស្សិតនោះទេ ភាគច្រើនពួកគេសុទ្ធតែមានបញ្ហាក្នុងការរៀបចំខ្លួន ក៏ដូចជាកាលវិភាគអោយបានត្រឹមត្រូវជារៀងរាល់ថ្ងៃ។ ការមិនបានត្រៀមខ្លួននេះ នឹងផ្តល់ជាផលលំបាក និង ស្មុគស្មាញខ្លាំងនៅក្នុងអំឡុងពេលប្រលងឈានចូលមកដល់ ព្រមទាំងជីវិតនាពេលអនាគតកាល។ វិធីសាស្រ្តមួយចំនួនខាងក្រោមនឹងនាំអ្នកឈានទៅរកការរៀនសូត្រដែលមានប្រសិទ្ធភាព​៖
១. កត់ត្រាកាលវិភាគជារៀងរាល់ថ្ងៃ
ជារៀងរាល់ថ្ងៃ អ្នកគួរតែដឹងថាអោយច្បាស់ថា អ្នកត្រួវធ្វើអ្វីខ្លះពីមួយម៉ោងទៅមួយម៉ោង​​។ ធ្វើដូចនេះ អាចជួយអោយមានគោលដៅច្បាស់​លាស់ ព្រមទាំងប្រើប្រាស់ពេលវេលាអោយបានល្អជាទីបំផុត។ ទាំងអស់នេះអាចធ្វើទៅបាន ដោយអ្នកគ្រាន់តែមានកូនសៀវភៅប្រចាំខ្លួន បន្ទាប់មកគិត និងសរសេរអោយបានច្បាស់លាស់នូវអ្វីដែលអ្នកត្រូវតែធ្វើជារៀងរាល់ថ្ងៃ។

២.​ បង្កើតផែនការជីវិត
ក្រៅពីការបង្កើតផែនការប្រចាំថ្ងៃ អ្វីដែលអ្នកគួរតែធ្វើគឺចំនាយពេលដើម្បីពិចារណាអំពីជីវិតរបស់អ្នក ដោយក្នុងនោះអ្នកអាចចាប់ផ្តើមពីដំណាក់កាលនីមួយៗនៃជីវិតរបស់អ្នករួមមាន​ជីវិតមិនថាអ្នកនៅថ្នាក់បឋមសិក្សា អនុវិទ្យាល័យ ឧត្តមសិក្សា ព្រមទាំងកម្រិតសិក្សាជាន់ខ្ពស់នាពេលខាងមុខ។ តាមរយៈការដាក់គោលដៅ ក្នុងដំណាក់កាលនីមួយៗនេះ អ្នកនឹងអាចដឹងកាន់តែច្បាស់ថាជីវិតរបស់អ្នកនឹងត្រូវដើរទៅតាមផ្លូវមួយណា។

៣.​ បំបាត់ទម្លាប់បង្អង់ពេលធ្វើអ្វីមួយ
ការបង្អង់ ឬពន្យារពេលធ្វើអ្វីមួយ វាស្ទើរតែក្លាយជាទម្លាប់របស់សិស្ស និងនិស្សិតគ្រប់រូប ជាពិសេសគឺនៅក្នុងរបៀបនៃការសិក្សាប្រចាំថ្ងៃក្នុងការ។ យ៉ាងណាមិញ អ្នកគួរបញ្ឈប់នូវទម្លាប់មួយនេះ ហើយចាប់ផ្តើមធ្វើកិច្ចការទៅតាមការកំណត់ទុកនៅក្នុងសៀវភៅគម្រោងប្រចាំថ្ងៃរបស់អ្នក ហើយបញ្ចប់កិច្ចការទាំងនោះអោយបានមុនពេលកំណត់យ៉ាងហោចណាស់ ២​ ទៅ​ ៣ ថ្ងៃមុនដើម្បីអោយអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យកិច្ចការទាំងនោះអោយបានគ្រប់ជ្រុយជ្រោយឡើងវិញ។

ប្រភព: topuniversity
អត្ថបទដោយ៖ ព្រឿន បញ្ញារី

No comments