ព័ត៌មានថ្មីបំផុត

វិធី​សាស្រ្ត​កាត់​បន្ថយ​ស្រ្តេស​ពេល​កំពុង​រៀន​ត្រៀម​ប្រឡង​

Loading...
ក្នុង​ជីវិត​សិក្សា​ អ្នកណា​ក៏ដោយក៏​មិនចូលចិត្ត​ការប្រឡង​ដែរ ដោយហេតុថា​យើង​ចាំ​បាច់​ត្រូវ​ចំណាយពេល​​មើល​​មេរៀន​ជាច្រើន​សម្រាប់​ត្រៀមប្រឡង​។ ហេតុនេះ​ ភាពតាន​តឹង​ក្នុង​ពេល​មើល​មេរៀន​ច្បាស់​ជា​កើត​មាន​ឡើង។​ នៅពេល​ដែល​អ្នក​មិនមាន​វិធីសាស្រ្ត​ក្នុងការ​ចាត់ចែង​ភាព​តានតឹង​ទាំងនោះ​ឲ្យ​ចេញ​ឆ្ងាយ​​បាន​​ ការមើល​មេរៀន​ត្រៀមប្រលង​របស់អ្នក​ក៏ប្រហែល​ជាមិន​មាន​ប្រសិទ្ធ​ភាពដែរ។​ វិធី​សាស្រ្ត​​ងាយៗ​​ខាង​ក្រោម​នេះ​ នឹង​ជួយ​អ្នក​អាច​កាត់​បន្ថយ​ស្រេ្តស​កំឡុង​ពេល​មើល​មេរៀន​បាន។​



១. មើលមេរៀនជាប្រចាំតាមពេលដែលបានកំណត់ទុក
 ប្រសិនបើអ្នកមានការកត់ត្រាត្រឹមត្រូវសម្រាប់ពេលវេលាមើលមេរៀន អ្នកច្បាស់ជាមិនមានអារម្មណ៍ស្រ្តេសនោះទេ។ អ្នកគួរតែមើលវាជាដំណាក់ៗ តាមកាលវិភាគដែលបានកំណត់ទុក ដែលនិយាយឲ្យខ្លីទៅ គឺរៀនមួយថ្ងៃបន្តិចៗជាប្រចាំ។ កុំចាំដល់ពេលចុងក្រោយទើបមើលទាំងអស់សរុប ព្រោះធ្វើបែបនោះអ្នកច្បាស់ជាស្រ្តេសនិងភ័យព្រួយខ្លាំងជាមិនខាន។


២. ទុកពេលសម្រាកខ្លះកំឡុងពេលមើលមេរៀន
អ្នកគួរតែចំណាយពេល១៥នាទីក្នុងមួយម៉ោងម្តង ដើម្បីសម្រាកឲ្យខួរក្បាលមានភាពធូរស្រាល ជាជាងសម្រុករៀនមិនឈប់មិនឈរ ដល់ពេលចុងក្រោយ ពេលដែលអ្នកមានអារម្មណ៍ស្រ្តេសខ្លាំង អ្វីក៏ទទួលលែងបាន នឹងខាតបង់ធ្ងន់។ ក្នុងពេលសម្រាក អ្នកអាចមើលទូរទស្សន៍ ឬអាចស្តាប់ចម្រៀងក៏បាន។


៣. សកម្មជាមួយការដោះស្រាយបញ្ហា
ពេលមើលមេរៀនមិនចេះ អ្នកគួរតែមានភាពសកម្មក្នុងការប្រាប់ខ្លួនឯងថា មិនអីទេ អ្នកនៅមានមើលវាបន្ថែមទៀតឲ្យទាល់តែយល់និងចាំ។ បើអ្នកភ័យព្រួយឬតក់ស្លុត ភាពតានតឹងចូលមកគ្របដណ្តប់ពេញខួរក្បាលរបស់អ្នក។ តែបើសិនជាពិបាកដោះស្រាយខ្លាំងមែនទែន អ្នកគួរយកទៅសួរលោកគ្រូអ្នកគ្រូ ឬមិត្តភក្តិទៅប្រហែលជាការល្អជាងសម្ងំទុកតែម្នាក់ឯង។


៤. ទទួលស្គាល់នូវភាពខ្វះចន្លោះរបស់ខ្លួនក្នុងការសិក្សា
ត្រូវចាំថា ក្នុងជីវិតសិក្សាគ្មាននរណាដែលធ្វើបានល្អឥតខ្ចោះនោះទេ។ ការទទួលស្គាល់នូវភាពខ្វះចន្លោះរបស់ខ្លួន នឹងជួយឲ្យអ្នកបន្ធូរអារម្មណ៍តានតឹងពេលមើលមេរៀនត្រៀមប្រលងបានច្រើន។ អ្នកមិនគួររៀនបណ្តើរ គិតបណ្តើរថា ត្រូវតែប្រលងបានពិន្ទុ១០០ ឬបាន A នោះទេ អ្នកគួរតែប្រាប់ខ្លួនឯងវិញថា អ្នកត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព ហើយត្រូវតែមានមោទនភាពនូវអ្វីដែលខ្លួនធ្វើបាន។

អត្ថបទេដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Wikihow

No comments