ស្លៀកពាក់ម៉េចកុំឲ្យលេចចេញក្បាលពោះប៉ោងស្ទុលនេះទៅហ្ន៎?
Loading...
ស្ត្រីក៏ដោយ បុរសក៏ដោយ ការដុះក្បាលពោះជាបញ្ហាប្រឈមមួយចំពោះពួកគេ។ ស្ត្រីដែលមានក្បាលពោះធំ ពិបាកបំផុតនៅពេលស្លៀករ៉ូបចូលរួមកម្មវិធីផ្សេងៗ ឬ ស្លៀកពាក់ចេញក្រៅជួបជុំមិត្តភក្តិធម្មតា។ ដូច្នេះថ្ងៃនេះយើងសូមបង្ហាញនូវគន្លឹះដែលមានប្រយោជន៍ដល់ស្ត្រីដែលមានបញ្ហាក្បាលពោះធំ ក្នុងការជ្រើសរើសប្រភេទសម្លៀកបំពាក់ណាដែលជួយបិតបាំងចំនុចខ្សោយនេះ

1. កុំពាក់អាវរឹប ប៉ុន្តែអាចពាក់អាវដែលមានម៉ូតអង្កាញ់ៗ
លោកអ្នកមិនគួរពាក់អាវរឹបរាងនោះទេ បើអ្នកមានបញ្ហាក្បាលពោះធំ។ អាវប្រភេទនេះនឹងធ្វើឲ្យក្បាលពោះអ្នកលេចចេញមកយ៉ាងច្បាស់ ដូច្នេះអ្នកគួរចៀសវាងវា ប៉ុន្តែលោកអ្នកគួរជ្រើសរើសយកម៉ូតអាវដែលមានម៉ូតអង្កាញ់ៗវិញទើបសាកសម។
2. ស្លៀកខោស្វិត ឬ រឹបជើង
សម្លៀកបំពាក់បែបនេះគឺជម្រើសដ៏ល្អមួយសម្រាប់ស្ត្រី។ ខោស្វិត គឺជួយរឹបរាងនិងក្បាលពោះរបស់ស្ត្រី។ ស្រ្តីគ្រប់រូបគួរពាក់ខោរនេះជាមួយអាវប្រវែងវែងនិងសាច់យឺតរឹបត្រកៀកបន្តិច។
3. ពាក់អាវក្រៅប្រវែងវែង
ក្នុងន័យនេះ ការពាក់អាវក្រៅវែងៗគឺវាជួយឲ្យភ្នែកអ្នកដទៃមិនសូវចាប់អារម្មណ៍ទៅលើក្បាលពោះរបស់អ្នក ។ អាវវែងនឹងជួយឲ្យអ្នកមើលទៅស្គម។
4. កុំពាក់ខ្សែចង ឬ ខ្សែក្រវ៉ាត់លើផ្នែកពោះ
ពេលដែលអ្នកពាក់ខ្សែរក្រវ៉ាត់លើផ្នែកក្បាលពោះ ឬ ម៉ូតខ្សែចងដូចជារ៉ូបប្រពៃណីកូរ៉េ វានឹងជួយឲ្យលោកអ្នកមើលទៅមានក្បាលពោះកាន់តែធំ។
រៀបរៀងដោយ ជិន ស្រីលាភ
ប្រភព 40plusstyle.com

No comments