ងាយៗជួយឲ្យចាំពាក្យថ្មីៗបានលឿន
Loading...
សិស្សជាច្រើនតែងតែមានបញ្ហាចំពោះការចងចាំពាក្យថ្មីៗដែលពួគគេបានជួបប្រទះដោយសារតែពួគគេមិនដឹងពីវិធីដែលធ្វើឲ្យពួគគេងាយចងចាំ។
ការចងចាំពាក្យថ្មីមិនពិបាកទៀតនោះទេដោយអ្នកគ្រាន់តែធ្វើតាមវិធីទាំងនេះ៖
វាជារឿងដែលចាំបាច់មួយដែលអ្នកត្រូវតែកត់ត្រារាល់ពាក្យថ្មីៗទាំងអស់ដែលអ្នកបានជួបប្រទះ។
ការកត់ត្រាធ្វើឲ្យអ្នកឆាប់ចាំដៃ
និងជាពិសេសងាយស្រួលសម្រាប់នៅពេលដែលអ្នកចង់រម្លឹកវាសារជាថ្មី។
២. អាន
អាន អាន អាន
អានកាន់តែច្រើនកាន់តែល្អ។ ការអាននេះមានប្រសិទ្ធភាពខ្លាំងណាស់ ព្រោះថានៅពេលដែលអ្នកឃើញកាន់តែញឹកញាប់វានឹងធ្វើឲ្យអ្នកចងចាំដោយមិនដឹងខ្លួន។
៣. ប្រើប្រាស់ពាក្យទាំងនោះ
វាមិនគ្រប់គ្រាន់នោះទេ
បើសិនជាអ្នកគ្រាន់តែព្យាយាមទន្ទេញពាក្យទាំងអស់នោះ ព្រោះថាអ្នកនឹងអាចភ្លេចវាវិញក្នុងរយៈពេលមួយ។
អ្នកត្រូវតែយកពាក្យថ្មីៗទាំងនោះមកប្រើប្រាស់យ៉ាងហោចណាស់ក៏ឲ្យបាន
១០ដងដែរ ទើបជួយឲ្យអ្នកចាំបានយូរហើយដឹងពីវិធីប្រើប្រាស់វា។
៤. ព្យាយាមបង្កើតល្បែងទាក់ទងនឹងពាក្យនោះ
វាកាន់តែល្អបើសិនជាអ្នកអាចបង្កើតល្បែងផ្សេងៗដែលទាក់ទងនឹងពាក្យថ្មីៗទាំងអស់នោះ
ព្រោះវានឹងជួយឲ្យអ្នកងាយចងចាំ និងមានភាពសប្បាយរីករាយថែមទៀតផង។ ល្បែងមួយចំនួនដែលអាចយកមកអនុវត្តមានដូចជា
Puzzles និង Crosswords ជាដើម។
៥. បង្កើត Word Card
វាជារឿងដែលល្អដែលអ្នកត្រូវតែមាន word card។
អ្នកអាចយកវាមកមើលគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកមានពេលទំនេរ។
ការធ្វើបែបនេះនឹងជួយឲ្យអ្នកចំណេញទាំងពេលវេលាថែមទៀតផង។
៦. ព្យាយាមរៀនជាមួយមិត្តភក្តិ
ការរៀនជាក្រុមក៏ជាវិធីដែលមានប្រសិទ្ធភាពមួយផងដែរ។
វាអាចជួយជំរុញទឹកចិត្តឲ្យខិតខំរៀនសូត្រ និងបានទាំងភាពសប្បាយរីករាយថែមទៀតផង។
លើសពីនេះការសិក្សាជាក្រុមងាយស្រួលក្នុងការសួរគ្នាទៅវិញទៅមកដែលធ្វើឲ្យអ្នកចាំបានលឿន។
៧. ព្យាយាកំណត់ពាក្យថ្មីដែលត្រូវរៀន
អ្នកត្រូវតែបង្កើតទម្លាប់ដោយព្យាយាមកំណត់ពាក្យថ្មីៗដែលត្រូវរៀនជារៀងរាល់ថ្ងៃ។
ក្នុងនោះអ្នកអាចកំណត់ចំនួនប្រមាណជិត ១០ពាក្យក្នុង១ថ្ងៃ។
ប៉ន្តែបើសិនជាអ្នកមានសមត្ថភាពខ្ពស់ អ្នកអាចកំណត់ចំនួនលើសនេះក៏បានដែរ។
ប្រភព៖ LearnEnglishTeens
អត្ថបទដោយ៖ ប៉ោ គឹមហុក





No comments